Romelu Lukaku ទុកពេលឲ្យក្លឹប Man Utd ដោះស្រាយកិច្ចព្រមព្រៀងផ្ទេរជាមួយក្លឹប Inter Milan

ក្លឹប Inter Milan ចង់ចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ​ Romelu Lukaku ស្របពេលក្លឹប Man Utd ព្រមទទួលយកសំណើ ប្រសិនបើក្លឹបអ៊ីតាលីនេះអាចឆ្លើយតបចំពោះតម្លៃ៨០លានផោន។

 

ការចរចាកំពុងបន្តនៅឡើយ ប៉ុន្តែ Lukaku មិនបង្ខំចាកចេញពីក្លឹប Man Utd ទេ ដោយសារចង់បង្ហាញការគោរពចំពោះក្លឹបនិងអ្នកគាំទ្រ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះកំពុងតែឆ្ពោះទៅកាន់ក្លឹបអ៊ីតាលី បន្ទាប់ពីបាត់បង់ឱកាសក្នុងក្រុមជម្រើសដំបូងរបស់ Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។

 

Lukaku នៅសល់កិច្ចសន្យាបីឆ្នាំទៀតជាមួយក្លឹប Man Utd ហើយធ្លាប់រកបាន៤២គ្រាប់ក្នុងការបង្ហាញមុខ៩៦លើកនៅពហុកីឡាដ្ឋាន Old Trafford ប៉ុន្តែមួយរយៈចុងក្រោយនេះមិនសូវមានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងទេ ។

 

            Lukaku ក៏ប្រហែលជាមិនស្ថិតក្នុងក្រុមជម្រើសសម្រាប់ដំណើរប្រកួតដែលលោក Solskjaer នឹងនាំក្រុមរបស់លោកសម្រាប់ដំណើរប្រកួតកម្តៅសាច់ដុំនៅប្រទេសអូស្ត្រាលីនៅសប្តាហ៍ក្រោយផងដែរ៕

adverise with khmeread
tiger
Loading ad ...