ប៉ូលិសស្រុកគីរីសាគរឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៤ នាក់

កោះកុង  ៖​ ប៉ូលិសស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៤ នាក់ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤៥ នាទីថ្ងៃត្រង់ នៅចំណុចភូមិ.ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យរួមមាន ១. ឈ្មោះ ខេន ស៊ីណេ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករទូកនេសាទ មានទីលំនៅបណ្តោះអាសន្ន ភូមិ - ឃុំ កើតហេតុខាងលើ ,២. ឈ្មោះ ង្វៀង ថាន់ឡាប់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងម៉ាស៊ីន មានទីលំនៅ ភូមិ - ឃុំ កើតហេតុខាងលើ ,៣. ឈ្មោះ ម៉េង សិលា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ មានទីលំនៅ ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង និង៤. ឈ្មោះ គង់ សារឿន ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ មានទីលំនៅ ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ។ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ៤ កញ្ចប់តូច និងសម្ភារៈមួយចំនួន ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញបានិងកំពុងបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...