ប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ភ្នំពេញ ៖​ ប៉ូលិសប៉ុស្តិ៍ផ្សារដើមគ​រសហការជាមួយប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូស្ថិតនៅក្នុងផ្ទះសំណាក់អង្គរជុំ​ បន្ទប់លេខ៣០១ជាន់ទី៣​ បន្ទាប់ពីបានប្រពឹត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧និង៣០នាទីនៅចំណុចមុខផ្ទះលេខ៤៧ ផ្លូវ លេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ង៉ែត សុខវែង ហៅ វែង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ ៤៩ ផ្លូវលេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់គរផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាកSuzuki Nexពណ៌ស សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FS-3064 ជាម៉ូតូរបស់ជនរងគ្រោះ។

ចំណែកជនរងគ្រោះឈ្មោះ គឿង ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន World Pop ស្នាក់នៅផ្ទះលេខ ៤៧Bz ផ្លូវលេខ២២០z ក្រុមទី៥៣ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ង៉ែត សុខវែង បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...