អ្នកជំនាញសន្តិសុខនិយាយថា រថយន្តម៉ូដែលទំនើបពេញនិយម ដែលប្រើប្រព័ន្ធបញ្ឆេះម៉ាស៊ីនឥតប្រើសោ គឺងាយចោរលួច

ការធ្វើតេស្តមួយបានបង្ហាញថា រថយន្តថ្មីៗមួយចំនួននៅលើទីផ្សារ គឺងាយរងគ្រោះក្នុងករណីចោរលួចចំពោះរថយន្តអត់សោ។ 

ការផ្តល់ចំណាត់ថ្នាក់សន្តិសុខចុងក្រោយសម្រាប់ម៉ូដែលចំនួន ៧ ដែលអ្នកអាចទិញយកមកប្រើប្រាស់ថ្ងៃនេះ បានចេញផ្សាយដោយ Thatcham Research ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តឯករាជ្យ។

Thatcham បានចេញចំណាត់ថ្នាក់សុវត្ថិភាពកាលពីពេលថ្មីៗក្នុងឆ្នាំនេះ ដើម្បីជួយដល់អតិថិជនងាយស្រួលយល់ពីហានិភ័យចោរលួចឡាន មុនពេលពួកគេទិញរថយន្តទាំងនោះ។

ការវាយតម្លៃរថយន្តជាច្រើនបង្ហាញថា មិនមានប្រព័ន្ធការពារគ្រប់គ្រាន់ក្នុងការទប់ស្កាត់បទល្មើសលួចឡានគ្មានសោ និងប្រព័ន្ធបញ្ឆេះម៉ាស៊ីនដោយមិនប្រើសោ។

រថយន្តចំនួន ៧ គ្រឿងត្រូវបានធ្វើតេស្ដ ក្នុងនោះមានរថយន្ត SUV ពីរម៉ូដែលមានប្រព័ន្ធសុវត្ថិភាពអន់ ហើយពីរម៉ូដែលនោះ គឺ DS 3 Crossback តម្លៃ២,៧ម៉ឺនដុល្លារឡើង និង Toyota RAV4 តម្លៃ ៣,៨ ម៉ឺនឡើង។

ម៉ូដែល ដែលអន់ផ្សេងទៀត គឺ Mazda 3 តម្លៃ ២,៥ ម៉ឺនឡើង និង Volvo S60 តម្លៃ ៤,៨ ម៉ឺនឡើង ដែលមានពិន្ទុអន់សម្រាប់ប្រព័​ន្ធមិនប្រើសោ។

រថយន្តបីគ្រឿងទៀត គឺមានពិន្ទុល្អបំផុតសម្រាប់ប្រព័ន្ធមិនប្រើសោរួមមាន BMW 7 Series, MBW X7 និង Porsche 911៕

adverise with khmeread