adverise with khmeread 14577969188709

Messi នៅតែ​បរាជ័យ​លើ​បាល់​១១​ម៉ែត្រ​ដដែល​

​    ​ម្ដង​ហើយ​ម្ដងទៀត Leo Messi នៅតែ​ភ្លា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​ដដែល​។ ជំនួប​ក្នុង​ការប្រកួត​ជាមួយ Gatafe កីឡាករ Messi ស៊ុត​ខុស​បាល់​១១​ម៉ែត្រ​លើក​ទី​៤​នៃ​ប៉េ​ណា​ល់​ទី​ចំនួន​៨​លើក​របស់ខ្លួន​នៃ​រដូវ​កាល​នេះ​។​

​    ​Messi មិនអាច​រក​គ្រាប់​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល Valazques ធ្វើ​ឲ្យ​មាន​កំហុស​លើ Neymar ហើយ​អ្នកចាំទី Getafe កីឡាករ Guaita ទាយ​ត្រូវ​នូវ​ចេតនា​របស់ Messi ដែល​ចង់​ស៊ុត​ទៅខាង​ណា​។​

​    ​ខណៈ​បាល់​ប៉េ​ណា​ល់​ទី​ជា​បាល់​ដ៏​សំខាន់ តែ​ក្រុម​របស់លោក Luis Enrique ធ្វើ​មិន​បានល្អ​ទេ​ជាមួយនឹង​ស្ថិតិ​នៃ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដ៏​អន់​។ មកទល់ពេលនេះ ពួកគេ​បាន​បាល់​ប៉េ​ណា​ល់​ទី ២១​ដង​ហើយ​នៅ​រដូវ​កាល​នេះហើយ​ស៊ុត​ចូល​តែ​១០​ដង​ប៉ុណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់