សម្លេងបុកបាសម៉ាញាក់សាច់ ជាមួយថេបប្លេតអេក្រង់ធំ Huawei M5 Lite!

ភ្នំពេញ ថ្ងៃទី​​ 20 មិថុនា ឆ្នាំ 2019 ក្រុមហ៊ុន​ Huawei បានបញ្ចេញថេបប្លេតម៉ូដែលថ្មី Huawei M5 Lite ដែលជាជម្រើសថេបប្លេតដ៏ល្អឥតខ្ចោះ​នៅក្នុងទីផ្សារប្រទេសកម្ពុជា​​ ដែលពិសេសទាំងគុណភាពនិងតម្លៃ។

Huawei M5 Lite មានតម្លៃត្រឹមតែ $249 ហើយនេះជាចំណុចពិសេសៗជាច្រើនដែលអ្នកមិនគួរមើលរំលង​

  • បច្ចេកវិទ្យា Harman Kardon Audio ដែលផ្តល់នូវបទពិសោធន៍នៃការកម្សាន្តជាមួយសម្លេងដ៏ល្អឥតខ្ចោះមិនធ្លាប់មាននៅលើថេបប្លេតដទៃ ! គួរបញ្ជាក់ផងដែរថា Harman Kardon​ ជាក្រុមហ៊ុនធំដ៏ល្បីផលិត Speaker ម៉ាក JBL។លើសពីនេះទៅទៀត ថេបប្លេតម៉ូដែលនេះក៏បំពាក់ដោយបច្ចេកវិទ្យា Huawei Histen 5.0 ដែលអ្នកអាចរីករាយជាមួយការស្តាប់តន្ត្រី ការលេង​ហ្គេម ការមើលភាពយន្តផ្សេងៗម៉ាអែម។
  • អេក្រង់ធំត្រជាក់ភ្នែក ​ទំហំ 8 អ៊ីញ ជាមួយកំរិតបង្ហាញពេញភ្នែក ងាយស្រួលក្នុងការមើលវីឌីអូ និងលេងហ្គេម។ ជាពិសេស Huawei M5 Lite ក៏បំពាក់ដោយបច្ចេកវិទ្យា Eye-Comfort ជួយការពារភ្នែករបស់អ្នកពីចំណាំងពន្លឺផងដែរ។
  • ថាមពលថ្មមានរហូតដល់ 5100 mAh ដែលអ្នកអាចមើលវីឌីអូបានរហូតដល់ 10.6 ម៉ោង ក្នុងកំរិត 1080MP និងស្តាប់ចម្រៀងបានរហូតដល់ 62 ម៉ោង។ អ្នកចំណាយពេលត្រឹមតែ 2.8 ម៉ោងប៉ុណ្ណោះដើម្បីសាកថ្មឲ្យពេញ។
  • Huawei M5 Lite ដំណើរការដោយ បន្ទះឈីប Kirin 710​ ដែលអ្នកអាចលេងហ្គេម និងប្រើប្រាស់កម្មវិធីផ្សេងៗយ៉ាងរលូន​ និង RAM 3GB និង ROM 32GB។
  • អ្នកប្រហែលជាគិតថាថេបប្លេតម៉ូដែលថ្មីនេះ​មិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះទេ​ប៉ុន្តែផ្ទុយទៅវិញ Huawei M5 Lite គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 និង EMUI 9.0 ដូច្នេះកុំបារម្ភអីណា។
  • កាមេរ៉ាមុខរបស់ M5 Lite​ មានមួយគ្រាប់ទំហំ 13 មេកាភិចសែល​ និងកាមេរ៉ាក្រោយទំហំ 8 មេការភិចសែល​​ ដែលអ្នកអាចផ្តិតយករូបភាព​ និងថតសែលហ្វីបានម៉ាឡូយ។

Huawei M5 Lite មានលក់នៅលើទីផ្សារហើយ ដូច្នេះអ្នកអាចទៅរកទិញនៅតាមបណ្តាហាងទូរសព្ទដែលនៅជិតអ្នក! អ្នកនឹងទទួលបានកែវទឹកដ៏ស្រស់ស្អាតមួយឥតគិតថ្លៃផងដែរ រាល់ការជាវ​ Huawei M5 Lite!

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)

Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

adverise with khmeread
PR
tiger
Loading ad ...