ទឹកត្នោតផ្អែមមានប្រយោជន៍ច្រើនណាស់ ប៉ុន្តែក៏ផ្តល់ផលអាក្រក់មិននឹកស្មានដល់ផងដែរ

ទឹកត្នោតផ្អែមគឺជាភេសជ្ជៈមួយដែលគេគាបចេញពីដើមត្នោត។ វាជាភេសជ្ជៈនិយមជាទូទៅមួយក្នុងប្រទេសអាស៊ីអាគ្នេយ៍។ មិនថាឡើយនៅក្នុងតំបន់អាស៊ី វាក៏ត្រូវគេនិយមទទួលទាននៅឯក្នុងតំបន់អាហ្វ្រិក និងតំបន់អាមេរិឡាទីនផងដែរ និយាយរួមគឺប្រទេសដែលមានអាកាសធាតុក្តៅ។

មេទឹកត្នោតត្រូវបានគេឡើងទៅប្រមូលផលនាពេលព្រឹកព្រហាម គឺមានរសជាតិផ្អែម ហើយមិនមានជាតិអាកុលទេ។ ពេលដែលវាឡើងមេដំបែ វានឹងប្រែរសជាតិទៅជាជូរ និងក្លាយទៅជាភេសជ្ជៈមានជាតិស្រវឹង ដែលខ្មែរយើងហៅថា ទឹកត្នោតជូរ។ មេទឹកត្នោតមានផ្ទុកជាតិស្ករ ប្រូតេអ៊ីន កាបូអ៊ីដ្រាត អាស៊ីតអាមីណូ, វីតាមីន C, ផ្សិតដំបែ ប៉ូតាស្យូម​,​ ស័ង្កសី, ម៉ាញ៉េស្យូម, ជាតិដែក, វីតាមីន B1, B2, B3 និង B6។​

* អត្ថប្រយោជន៍របស់មេទឹកត្នោតផ្អែម៖ ១. ជួយធ្វើឱ្យភ្នែកមានភាពប្រសើរឡើង៖ មេទឹកត្នោតផ្អែមមានផ្ទុកនូវវីតាមីន C ប្រឆាំងនឹងអុកស៊ីតកម្ម ដែលត្រូវបានគេរកឃើញផងដែរនៅក្នុងបន្លែ និងផ្លែឈើមួយចំនួន។ វីតាមីន B1 (Thiamine) មានសារៈសំខាន់ក្នុងការកែលម្អភ្នែក។

២. កាត់បន្ថយហានិភ័យជំងឺបេះដូង៖ ផឹកទឹកត្នោតផ្អែមក្នុងបិរមាណមធ្យម ជួយកាត់បន្ថយនូវការវិវត្តជំងឺសរសៃឈាមបេះដូងដូចជាជំងឺខ្សោយបេះដូងជាដើម។ វាផ្ទុកជាតិប៉ូតាស្យូមដែលធ្វើឱ្យប្រសើរឡើងដល់មុខងាររបស់បេះដូង និងកាត់បន្ថយជំងឺលើសឈាម។

៣. ប្រយុទ្ធប្រឆាំងនឹងសារជាតិបង្កមហារីក ៖មេទឹកត្នោតផ្អែមមានផ្ទុកវីតាមីន B2 (Riboflavin) ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលប្រឆាំងនឹងជំងឺមហារីកដែលបណ្តាលឱ្យមកពីរ៉ាឌីកាល់សេរី។

៤. ជម្រុញសុខភាពសក់ ក្រចក និងសុខភាពស្បែក៖ ជាតិដែក និងវីតាមីន B ត្រូវបានរកឃើញនៅក្នុងមេទឹកត្នោតដែលជួយជម្រុញដល់សុខភាពស្បែក សក់ និងក្រចក។ វាជួយក្នុងការព្យាបាលរបួសដោយការជួសជុលជាលិកានិងការបង្កើតឡើងវិញនៃកោសិកាដែលមានសុខភាពល្អ។ មេទឹកត្នោតគឺថែមទាំងត្រូវបានគេប្រើប្រាស់ក្នុងបរិមាណតិចតួចមួយដោយស្រ្តី ដើម្បីជួយឱ្យស្បែកស្អាត និងតឹងណែន។

៥. ជួយបង្កើតទឹកដោះ៖ នៅតំបន់ជាច្រើននៃទ្វីបអាហ្វ្រិក មេទឹកត្នោតត្រូវបានប្រើដោយគ្រូបុរាណដើម្បីបង្កើនការផលិតទឹកដោះម្តាយសម្រាប់ម្តាយ ដែលបំបៅកូនដោយទឹកដោះធម្មជាតិ។ វាត្រូវបានគេប្រើប្រាស់ផងដែរដោយប្រជាជនដើម្បីលើកកម្ពស់សុខភាពជាទូទៅ និងដើម្បីការពារជំងឺឆ្លង។

* ផលប៉ះពាល់នៃទឹកត្នោតផ្អែម៖ ១. មានផលប៉ះពាល់ដល់ថ្លើម៖ ដូចគ្នាទៅនឹងគ្រឿងស្រវឹងដទៃទៀតដែរ ដែលការផឹកមេទឹកត្នោតហួសប្រមាណអាចធ្វើឱ្យខូចថ្លើម។ អេតាណុលនៅក្នុងមេទឹកត្នោត អាចប៉ះពាល់ដល់ការរំលាយជាតិស្ករបស់ស្រ្តីមានគត៌ និងប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើមដែលប៉ះពាល់ដល់មុខងាររបស់វា។

២. បណ្តាលឱ្យលើសឈាម៖ ការផឹកមេទឹកត្នោតក្នុងបរិមាណច្រើនពេកបង្កើនហានិភ័យនៃជំងឺលើសឈាម។ វាប៉ះពាល់ដល់រាងកាយរបស់យើងតាមវិធីដូចគ្នានឹងភេសជ្ជៈដែលមានជាតិអាល់កុលដទៃទៀតដែរ។

៣. ប៉ះពាល់ដល់សរសៃប្រសាទ៖ មេទឹកត្នោតអាចនាំឱ្យមានបញ្ហាសរសៃប្រសាទដូចជាប៉ះពាល់សាច់ដុំ និងកន្ទ្រាក់សាច់ដុំ។ វាក៏ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែរ ប្រសិនបើផឹកច្រើនហួសហេតុពេក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab