សត្វក៏មានស្នេហាដែរ! ពួកអ្នកស្រាវជ្រាវរកឃើញថា ត្រីនឹងក្លាយជាទុទិដ្ឋិនិយមនិងធុញទ្រាន់នឹងស្នេហា នៅពេលបំបែកស្នេហ៍ពិតចេញពីវា

មនុស្សមិនមែនជាប្រភេទសត្វតែមួយគត់ដែលចេះប៉ះពាល់អារម្មណ៍ នៅពេលពួកគេបាត់បង់គូស្នេហ៍។ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ត្រីញីប្រភេទ Cichlid ដែលរស់នៅក្នុងទ្វីបអាមេរិកខាងត្បូង ហាក់ធ្លាក់ទឹកចិត្តនិងលែងមានក្តីស្រលាញ់ នៅពេលដែលដៃគូរបស់ពួកវាត្រូវបានបំបែកចេញពីវា និងដាក់ដៃគូឈ្មោលផ្សេងមកជំនួស។

ក្រុមអ្នកស្រាវជ្រាវបានឈានដល់ការសន្និដ្ឋានបែបនេះ បន្ទាប់ពីត្រីញីបានចំណាយពេលយ៉ាងយូរដើម្បីស៊ើបមើលប្រអប់មួយថាតើមានអាហារឬជាប្រអប់ទទេ ដែលនេះបង្ហាញពីរោគសញ្ញាបាត់ស្មារតីក្នុងខ្លួន។

ការស្រាវជ្រាវ ដែលចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុងទស្សនាវដ្តី Proceedings of the Royal Society B ត្រូវបានរៀបចំឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Burgundy ក្នុងទីក្រុង Dijon ប្រទេសបារាំង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត