ធ្លាប់តែឮភ្លៀងបាក់មេឃ ឥឡូវឃើញស្តែងនឹងភ្នែក!

វីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយ ចាប់បានរូបភាពពពករាងដូចផ្សិត ទម្លាក់ទឹកភ្លៀងដូចបាក់មេឃលើទីក្រុង Calgary ប្រទេសកាណាដា។

ក្នុងវីដេអូនោះ បាតុភូតមួយដែលគេហៅវាថា "Microburst" បង្ហាញលើមេឃ រួមជាមួយនឹងទឹកភ្លៀងរាងស៊ីឡាំង តភ្ជាប់ជាមួយនឹងពពកបង្កើតជាទម្រង់មួយដែលអាចឱ្យយល់ច្រឡំថាជាព្យុះប្រមោយដំរី។

យោងតាមទីភ្នាក់ងារអាកាសធាតុជាតិ បាតុភូត Microburst នេះកើតឡើងនៅពេលពពកពូនផ្ដុំទប់ទឹកកុំឱ្យធ្លាក់ចុះមក រួចពេលទប់លែងជាប់វានឹងធ្លាយទឹកធ្លាក់ចុះមកដូចបាក់មេឃចឹង។

យ៉ាងណាមិញ ប្រសិនបើការទម្លាក់ទឹកភ្លៀងមកខ្លាំងពេក ចំនួនទឹកភ្លៀងទាំងនោះនឹងបង្កទៅជាទឹកជំនន់ក៏មានដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត