adverise with khmeread 16bf63ce 067f 42af 90fc bf29f18fca89

ឃាត់​បុរស​ម្នាក់​យក​ដែកថ្នាំងអំពៅ​វាយ​បុរស​ម្នាក់​បែកក្បាល

     កោះកុង ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​បុ​ទុម​សាគរ​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​បង្ក​របួសស្នាម​កាលពី​ថ្ងៃ​ទី​១២​មីនា២០១៦​ម៉ោង​៤និង​៣0​នាទី​ល្ងាច​នៅ​ចំណុច​ក្នុងភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ​ខេត្តកោះកុង​។​

     ប៉ូ​កិ​ស​និយាយថា សង្ស័យ​ឈ្មោះ​ឃុ​ត ស្នា​ភេទ​ប្រុស​អាយុ​48​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​ធ្វើស្រែ​ចំការ​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ដែល​បានធ្វើ​សកម្មភាព​យក​ដែកថ្នាំងអំពៅ វាយ​ទៅ​ជនរងគ្រោះ​ឈ្មោះ​សើ នាង​ភេទ​ប្រុស​អាយុ​41​ឆ្នាំ​​ជាតិខ្មែរ​មុខរបរ​ពិតប្រាកដ​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​របួស​ក្បាល​1​កន្លែង​និង​ចិញ្ចើម​ខាងឆ្វេង​01​កន្លែង​។​​ មូលហេតុ ផឹកស្រា​ទំនាស់​ពាក្យសំដី​គ្នា​។​​ ករណីនេះ​កងកម្លាំង​កំពុង​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់