Trump ថាអ៊ីរ៉ង់បាញ់ធ្លាក់ដ្រូនមួយរបស់អាមេរិក ប្រហែលមកពីអ៊ីរ៉ង់ច្រឡំទេ

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដែលអ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនរបស់អាមេរិកប្រហែលជាមិនមានចេតនាទេ តែជាកំហុសឆ្គងរបស់មនុស្សម្នាក់ ដែល "ឆ្កួតមិនដឹងខ្យល់អ្វីសោះ"។

លោក Trump បាននិយាយបន្ទាប់ពីកិច្ចប្រជុំព្រឹកមួយជាមួយទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក បន្ទាប់ពីអ៊ីរ៉ង់បង្កហេតុដ៏ធំមួយ ដោយបានបាញ់កម្ទេចដ្រូន RQ-4A Global Hawk របស់អាមេរិក ដែលគ្មានបំពាក់អាវុធ និងគ្មានមនុស្សបើកហោះហើរនៅលើដែនអាកាសអន្តរជាតិលើឈូងសមុទ្រអូម៉ង់នៅក្បែរច្រកសមុទ្រហ័រមូស។

នៅមុននោះ លោក Trump បានសរសេរលើបណ្ដាញសង្គមថា "អ៊ីរ៉ង់បានធ្វើឱ្យមានកំហុសដ៏ធំ" បន្ទាប់ពីមេបញ្ជាការកំពូលអ៊ីរ៉ង់បានព្រមានថាអ៊ីរ៉ង់ "ត្រៀមខ្លួនសម្រាប់សង្គ្រាម"។

នៅពេលសួរថា តើសហរដ្ឋអាមេរិកនឹងវាយប្រហារដែរឬអត់ នៅក្នុងអំឡុងកិច្ចប្រជុំមួយជាមួយការិយាល័យពងក្រពើជាមួយនាយករដ្ឋមន្រ្តីប្រទេសកាណាដាលោក Justin Trudeau លោក Trump បាននិយាយថា "អ្នកនឹងដឹងក្នុងពេលឆាប់ៗ" ។

ប៉ុន្តែនៅពេលដំណាល់គ្នានោះគាត់បាននិយាយថា "ខ្ញុំពិបាកក្នុងការជឿថា វាជាចេតនា ប្រសិនបើអ្នកចង់ដឹងពីរឿងពិត" ។

លោកបាននិយាយថា "វាអាចជាមនុស្ស ឆ្កួតមិនដឹងខ្យល់ម្នាក់ ដែលបានធ្វើរឿងនេះ" ។

Trump បាននិយាយថា "ខ្ញុំនឹងស្រមៃថា វាជាឧត្តមសេនីយ៍ ឬនរណាម្នាក់ ដែលច្រឡំបាញ់ដ្រូន។ ជាសំណាងល្អហើយ ដែលដ្រូនគ្មានអាវុធ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab