adverise with khmeread 55949071 4cc7 4c08 b882 4ec560859b5a   copy

ចាប់រំលោភ​នាងក្រមុំ​នៅ​វាលស្រែ​បានសម្រេច​ជាប់​ខ្នោះ

   តាកែវ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សំរោង​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២​មីនា២០១៦ វេលា​ម៉ោង​7៧និង​១0​នាទី យប់​ពា​ក់័ព​ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​មួយ​នៅ​វាលស្រែ​ស្ថិតនៅ​ភូមិ​ស្លា​ខាងលិច ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ រហូត​បានសម្រេច​។​

   ប៉ូលិស​និយាយថា ករណីនេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ សុខ សម្បត្តិ ភេទ ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ស្លា ស្រុក​សំរោង បាន​ចាប់រំលោភ​ជនរងគ្រោះ​ឈ្មោះ ឈ​,​ប​.​ង​.​ភេទ​ស្រី អាយុ​១៧ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ស្លា ស្រុក​សំរោង រ​ហូ​បានសម្រេច​។​

   បច្ចុប្បន្ន​ប៉ូលិស​កំពុង​កសាង​សំនុំរឿង​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តតាកែវ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់