ត្រាំចេញបញ្ជាឱ្យវាយសងសឹកអ៊ីរ៉ង់, កងទ័ពខំញាត់គ្រាប់ពេញៗរួចអស់ហើយ តែគាត់បែរជាដកបញ្ជាវិញ

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយថា យោធាអាមេរិក "បានញាត់គ្រាប់ពេញៗដើម្បីសងសឹក" អ៊ីរ៉ង់ ប៉ុន្តែគាត់បានប្តូរចិត្ត ១០ នាទីមុនពេលបញ្ជាឱ្យវាយប្រហារ។

ការវាយប្រហារលើទីតាំងចំនួនបីបានគ្រោងរៀបចំរួចទៅហើយដើម្បីឆ្លើយតបទៅនឹងការបាញ់ទម្លាក់ដ្រូនរបស់អាមេរិកកាលពីថ្ងៃចន្ទ។ លោកត្រាំបាននិយាយថា លោកបានបញ្ជាឱ្យបញ្ឈប់ផែនការវាយប្រហារ នៅពេលដែលលោកត្រូវបានគេប្រាប់ថា មនុស្ស ១៥០ នាក់នឹងស្លាប់។ លោកបានបង្ហោះនៅលើ Twitter ថា "១០ នាទីមុនពេលវាយប្រហារ ខ្ញុំបានបញ្ឈប់វា។ មិនទាក់ទងនឹងការបាញ់ទម្លាក់ដ្រូនទេ"។

ការប្តូរចិត្តនៅវិនាទីចុងក្រោយនេះត្រូវបានរាយការណ៍ដំបូងដោយកាសែត New York Times កាលពីយប់ថ្ងៃព្រហស្បតិ៍។ កាសែតនេះបាននិយាយថា ប្រតិបត្តិការវាយប្រហារកំពុងដំណើរការ "នៅដំណាក់កាលដំបូងរបស់វា" នៅពេលដែលលោកត្រាំប្រាប់យោធាអាមេរិកឱ្យត្រៀមខ្លួនប្រយុទ្ធ។

លោកត្រាំបាននិយាយកាលពីថ្ងៃសុក្រថា "ខ្ញុំមិនប្រញាប់ទេ។ កងទ័ពរបស់យើងកំពុងត្រូវបានកសាងឡើងវិញ ថ្មី និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសឹក។ មកទល់ឥឡូវជាកងទ័ពល្អបំផុតនៅលើពិភពលោក"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab