គ្រូបង្រៀនម្នាក់បាត់ខ្លួនកាលពីជាង១៦ឆ្នាំមុន ទើបរកឃើញវិញ តែសល់ត្រឹមគ្រោងឆ្អឹងកប់នៅក្នុងបរិវេណសាលា

សាកសពរបស់គ្រូបង្រៀនម្នាក់ ដែលបានបាត់ខ្លួនអស់ជាង ១៦ឆ្នាំមុន នៅក្នុងប្រទេសចិន ត្រូវបានគេរកឃើញកប់នៅក្រោមសាលារៀន ដែលគាត់បង្រៀននៅទីនោះ។ នេះបើយោងតាមវេបសាយ BBC កាលពីថ្ងៃទី២១មិថុនា។

លោក Deng Shiping បានបដិសេធមិនយល់ព្រមទៅលើការសាងសង់កន្លែងហាត់កីឡាថ្មីមួយ ដោយសារតែគាត់មានអារម្មណ៍ថា វាសាងសង់មានគុណភាពអន់ពេក។

បុរសម្នាក់ដែលត្រូវបានគេរាយការណ៍ថាបានជាប់ពាក់ព័ន្ធនៅក្នុងសំណង់នេះ បច្ចុប្បន្នបានសារភាពថាបានសម្លាប់ និងកប់លោក Deng នៅក្នុងខែមករា ឆ្នាំ២០០៣។ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិស។ បុរសបីនាក់ដែលត្រូវបានគេជឿជាក់ថាជាជាងសំណង់នៅទីនោះផងដែរនោះ ត្រូវបានគេចាប់ខ្លួនជាមួយគាត់ដូចគ្នា។

សាកសពរបស់លោក Deng ត្រូវបានគេរកឃើញនៅក្រោមទីលានរត់ចម្ងាយនៃសាលាអនុវិទ្យាល័យ Xinhuang Middle School កាលពីថ្ងៃព្រហស្បតិ៍។ សម្តីមន្រ្តីប៉ុស្តិ៍នគរបាលកណ្តាលទីក្រុង Huaihua បាននិយាយ។

កូនប្រុសរបស់លោក Deng បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា ឪពុករបស់គាត់បានជាប់ភារកិច្ចក្នុងការមើលការសាងសង់កន្លែងហាត់កីឡាកើតហេតុ។ ប៉ុន្តែក្រោយមក គាត់បានដាក់ពាក្យបណ្តឹងចោទប្រកាន់ថាលោក Du Shaoping បុរសដែលសារភាពពីឃាតកម្មនេះ ពីបទកេងបន្លំលុយ និងកេងសម្ភារៈសំណង់អគារ។

សាកសពត្រូវបានគេបញ្ជូនទៅដើម្បីធ្វើតេស្តបន្ថែមទៀត
ហើយកម្លាំងការងារពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតបន្ថែមទៀតទៅលើឧក្រិដ្ឋកម្មនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab