adverise with khmeread Madonna for web

Madonna ផ្ញើបទចម្រៀងដល់កូនប្រុស Rocco ខណៈកំពុងមានរឿងចម្រូងចម្រាសជាមួយអតីតស្វាមី

ជាថ្មីម្តងទៀត តារាចម្រៀងប៉ប់ Madonna បានឧទ្ទិស​បទ​ចម្រៀង​ដល់​កូន​ប្រុស​វ័យជំទង់ឈ្មោះ Rocco។ ខណៈ​ពេល​សម្តែងក្នុង​កម្មវិធី​ប្រគំតន្ត្រី “Tears of a Clown” ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី​កាល​ពីចុង​សប្តាហ៍​នេះ Madonna បានច្រៀង​បទ “Intervention ” ហើយ​បានផ្ញើបទ​​នេះ​ជូនចំពោះ​កូន​ប្រុស​អាយុ​១៥​ឆ្នាំ​ ដែលបច្ចុប្បន្ន​កំពុង​រស់នៅ​ទីក្រុងឡុង​ដ៍​ជាមួយឪពុក​ Guy Ritchie ។

ថ្លែង​ទៅកាន់​ក្រុម​មនុស្ស ១៥.០០​នាក់​មុន​ពេល​ចាប់ផ្តើម​ការសម្តែង​តារា​ចម្រៀង​ប៉ប់រូបនេះ​បាន​និយាយថា “គ្រប់គ្នា​បានដឹងពីរឿងអាស្រូវ​របស់ខ្ញុំ​និង​កូនប្រុស​​ Rocco។ វាមិនមែនជា​រឿង​លេងសើច​ទេ ការដែល​និយាយ​ឬគិត​ពីរឿង​នេះ​”។

 

Madonna បាន​និយាយថា “​ខ្ញុំ​ប្រហែល​ជា​សប្បាយចិត្តជាងនេះនៅ​ពេល​សម្តែង​ ប្រសិន​បើ​ Rocco មិន​បាត់ខ្លួន​ ឬប្រសិនបើខ្ញុំដឹងថា ខ្ញុំនឹងបានជួបគេនៅ​ពេល​ណានោះ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់