អ៊ីរ៉ង់ប្រហារជីវិតមន្ត្រីម្នាក់របស់ក្រសួងការពារជាតិពីបទធ្វើចារកម្មឱ្យអាមេរិក

អ៊ីរ៉ង់បានប្រហារជីវិតអតីតមន្ត្រីក្រសួងការពារជាតិម្នាក់ពីបទធ្វើចារកម្មឱ្យរដ្ឋាភិបាលអាមេរិក។ នេះបើយោងតាមវេបសាយ Daily Mail កាលពីថ្ងៃសៅរ៍ ទី២២ មិថុនា។

ទីភ្នាក់ងារសារព័ត៌មាន IRIB បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោក Jalal Hajizavar អតីតបុគ្គលិកជាប់កិច្ចសន្យាសម្រាប់ផ្នែកអវកាសរបស់ក្រសួងការពារជាតិ ត្រូវបានផ្តន្ទាទោសពីបទធ្វើការងារដោយសម្ងាត់ឱ្យ CIA ។

តុលាការយោធាមួយបានរកឃើញថាគាត់មានកំហុស បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញឯកសារនិងឧបករណ៍ចារកម្មនៅឯផ្ទះរបស់គាត់។ គាត់ត្រូវបានគេប្រហារជីវិតនៅឯពន្ធនាគារ Rajai Shahr នៅខេត្ត Karaj ភាគខាងលិចទីក្រុងតេហេរ៉ង់ ដោយមិនផ្តល់ព័ត៌មានលម្អិតលើសពីនេះទេ។

ការស្លាប់របស់គាត់បានកើតឡើងចំពេលកំពុងមានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងតេហេរ៉ង់ បន្ទាប់ពីមានការវាយប្រហារលើកប៉ាល់ដឹកប្រេងជាហូរហែ និង ការបាញ់ទម្លាក់ដ្រូនរបស់អាមេរិកនៅច្រកសមុទ្រហ័រមូស៕ ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab