រង្គសាលមួយបើកទល់មុខវិហារ ចៃដន្យរន្ទះបាញ់ឆេះរង្គសាល ម្ចាស់ក្លឹបប្តឹងអាចារ្យ...ចៅក្រមចង់ក្រញាញ់ខួរ

សំណើច ៖ ថ្ងៃណាក៏គេឮសូរតែសំឡេងបន់ស្រន់ឱ្យរង្គសាលទល់មុខវិហារនេះរកស៊ីឡុងចុង ដួលរលំដែរ។ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក រង្គសាលនេះត្រូវរន្ទះបាញ់ឆេះម៉ត់។ 

ម្ចាស់រង្គសាលបានប្តឹងអាចារ្យរបស់ព្រះវិហារនេះចំពោះមូលហេតុរន្ទះបាញ់ឆេះក្លឹបរាត្រីរបស់ខ្លួន ព្រោះឮសូរសំឡេងបន់ស្រន់ឱ្យរង្គសាលនេះរលំរលាយឆាប់ៗរាល់ថ្ងៃ។ 

អាចារ្យវិហារបដិសេធមិនទទួលខុសត្រូវចំពោះការរលំរលាយក្លឹបរាត្រីមួយនេះទេ។ ដូច្នេះ ចៅក្រមក៏មានប្រសាសន៍ ៖ "វាពិតជាពិបាកក្នុងការសម្រេចក្តីអំពីករណីនេះណាស់ ព្រោះយើងមានម្ចាស់ក្លឹបរាត្រីជាអ្នកជឿលើការបន់ស្រន់ រីឯវិហារទាំងមូលមិនជឿលើការបន់ស្រន់"៕

adverise with khmeread