នារីរមទម្យទឹកមុខស្មើម្នាក់ដើរចូលឱសថស្ថានរកទិញថ្នាំពុលដើម្បីសម្លាប់ប្តី, អ្នកលក់ថ្នាំបដិសេធមិនលក់ដាច់ខាតព្រោះអាចជាប់គុកទាំង២...គ្រាន់តែបង្ហាញរូបថតឱ្យមើលភ្លាម លក់ឱ្យភ្លែត

សំណើច៖ សុភាពនារីរមទម្យទឹកមុខស្មើធេងម្នាក់ដើរចូលមកឱសថស្ថាន រួចសួរអ្នកលក់ថ្នាំថា "ខ្ញុំចង់ទិញថ្នាំពុល លក់ឱ្យទេ?"។ 

អ្នកលក់ថ្នាំសួរថា "ហេតុអ្វីចង់ទិញថ្នាំពុល?"។ នារីរូបស្រស់នោះតបវិញថា "ខ្ញុំចង់បំពុលប្តីខ្ញុំ"។ 

អ្នកលក់ថ្នាំបើកភ្នែកធំៗ រួចលាន់មាត់ថា "ព្រះម្ចាស់ថ្លៃអើយ! ខ្ញុំមិនអាចលក់ថ្នាំពុលឱ្យអ្នកនាងដើម្បីបំពុលប្តីបានទេ! វាប្រឆាំងនឹងច្បាប់! ខ្ញុំនឹងបាត់បង់អាជ្ញាបណ្ណ! ប៉ូលិសនឹងបោះយើងទាំងពីរចូលក្នុងគុក! រឿងរ៉ាវអាក្រក់ៗនឹងកើតឡើងចំពោះយើង។ ខ្ញុំមិនព្រមលក់ដាច់ខាត!"។ 

ស្ត្រីរូបឆោមលូកដៃចូលកាបូប រួចដករូបថតប្តីរបស់នាងដេកជាមួយប្រពន្ធរបស់អ្នកលក់ថ្នាំពេទ្យ។ 

អ្នកលក់ថ្នាំសម្លឹងមើលរូបថត រួចតបវិញថា "ល្អ ឥឡូវនេះស្ថានភាពគឺផ្សេងពីមុន។ ទិញយកថ្នាំពុលនេះចុះ មិនបាច់មានវេជ្ជបញ្ជាស្អីទេ!"៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16