adverise with khmeread Untitled 1

តំណាងរបស់ Ahn Jae Hyun និង Ku Hye Sun ទទួលស្គាល់ថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហា

          តំណាង​របស់​តារាភាព​យន្ត Ahn Jae Hyun និងតំណាងរបស់តារាស្រី Ku Hye sun បានឆ្លើយតបនឹងពាក្យ​ចចាម​អារ៉ាមដែល​ថា តួអង្គប្រុស​ស្រីក្នុងរឿង “Blood” គឺជាគូស្នេហ៍​ថ្មីបំផុតក្នុងចំណោម​តារា​នៅ​ប្រទេសកូរ៉េ។

          បន្ទាប់ពីមានការផ្សព្វផ្សាយពាក្យចចាមអារ៉ាម​អំពី​អ្នកទាំងពីរ ទីភ្នាក់ងារ​​HB Entertainment របស់ Ahn Jae Hyun បានបញ្ជាក់​ថា ពួកគេពិតជា​មានទំនាក់ទំ​នងស្នេហាជាមួយគ្នាមែន។​

          ទីភ្នាក់ងារ YG Entertainment របស់ Ku Hye Sun ក៏​បាន​បញ្ជក់​ពីទំនាក់ទំ​នងរបស់អ្នក​ទាំងពីរ​ផងដែរ ហើយ​អះអាងថា ពួកគេទាក់ទងគ្នា​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​។ អ្នកទាំងពីរ​សម្តែង​រួមគ្នាក្នុង​រឿង “Blood” របស់ទូរទស្សន៍ KBS 2 TV កាលពីឆ្នាំ​២០១៥៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់