រថយន្តហ៊ីយ៉ិនដាយ បានបុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏ រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃច័ន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះស្លាប់មានឈ្មោះ ម៉ឹង សាវចន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅព្រលាន យន្តហោះពោធិ៏ចិនតុង ផ្នែកខាងសំអាត ក្រុមហ៊ុន (GSU  Cambodia  Co, Ltd) រស់នៅសព្វថ្ងៃក្នុងបុរីតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GT.4981 ហើយមានប្រពន្ធ និងកូន២នាក់ប្រុសមួយស្រីមួយ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងតាមបណ្តយផ្លូវជាតិលេខ១ ទឹសដៅពីកើតទៅលិច ខណៈ មកដល់កន្លែងកើតហេតុក៏ស្រាប់តែមានរថយន្ត កូរ៉េមួយគ្រឿងម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.7101 ជាប្រភេទរថយន្តដឹកទំនិញ បានបើកមកពីក្រោយស្របទឹសគ្នាបានបុកពីក្រោយពេញទំហឹង ហើយកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

រថយន្តបានបន្តបើករត់រហូតដល់ជ្រមុះជ្រូកក្បាលថ្នល់ទើបសមត្ថកិច្ចចាប់បានយកមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំប្រគល់ឱ្យជំនាញចរាចរណ៏ក្រុង។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៏ក្រុងមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab