ស្រវឹងស្រាបើករថយន្តបុករះកង់បីរទេះលក់ប្រហិត និងរថយន្តទំនើបមួយគ្រឿងរងការខូចខាតខ្ទច

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿងទៅបុករះរថយន្តមួយគ្រឿង រទេះលក់ប្រហិត និងម៉ូតូកង់បីឥណ្ឌាកំពុងចតអែបចិញ្ចើមផ្លូវរងការខូចខាតទាំងសងខាង តែសំណាងល្អមិនមានអ្នករបួសនោះទេ។ 

​ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី២៤ ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧៣កែងផ្លូវបេតុងចំណុចមុខ ហាង ម្ហូបខ្មែរគាប់ចិត្ត ក្នងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

​យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេបានឃើញរថយន្តរ៉េហ្វ័រពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2R-9617 បើកដោយបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រាជោកជាំធ្វើដំណើរ តាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ 

​ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HO.5052 និងរទេះលក់ប្រហិតព្រមទាំងរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2L7826 កំពុងចតអែបចិញ្ចើម បណ្ដាលរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបម្រុងថយបើករត់ តែដោយជាប់រទេះលក់ប្រហិតទៅមុខមិនរួច ទើបម្ចាស់រថយន្តចុះចូលទៅអង្គុយក្នុងហាងធ្វើប្រងើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឱ្យភាគីទាំងបីធ្វើការដោះស្រាយខាងតំណាងរថយន្តបង្ក ដោយព្រមសងសំណងទៅលើរទេះលក់ប្រហិត និងម៉ូតូកង់បីឥណ្ឌាព្រមទាំងរថយន្តមួយទៀតដើម្បីបញ្ចប់រឿង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab