រញ្ជួយដី ៧,២ រិច្ឆទ័រវាយប្រហារឥណ្ឌូនេស៊ី និងឆ្នេរអូស្ត្រាលី

ការរញ្ជួយដីដ៏ធំមួយបានវាយប្រហារនៅជិតឆ្នេរភាគខាងជើងប្រទេសអូស្ត្រាលី ដោយបង្កឱ្យមានការជម្លៀសពលរដ្ឋនៅទូទាំងទីក្រុង Darwin។

រញ្ជួយដីកម្រិត ៧,២រិច្ឆទ័រមួយនេះ បានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៃប្រទេសឥណ្ឌូណេស៊ី នៅក្នុងសមុទ្រ Banda នៅថ្ងៃចន្ទនេះ។

ប្រជាជននៅក្នុងទីក្រុង Darwin ដែលមានអារម្មណ៍ពីការរញ្ជួយនេះ បានរាយការណ៍ថា វាបានកើតឡើងជាងពីរនាទី។ អគារ និងសាលារៀនមួយចំនួន បានជម្លៀសមនុស្សចេញ ដែលជាផ្នែកនៃការប្រុងប្រយ័ត្ន។

មិនមានអ្នករងរបួសត្រូវបានរាយការណ៍បណ្តាលពីផលប៉ះពាល់នៃរញ្ជួយដីមួយនេះទេ។ យោងតាមការិយាល័យឧទុនិយមអូស្រ្តាលីបានបញ្ជាក់ថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមីនោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab