រថភ្លើងអគ្គិសនីនៅជប៉ុនជាប់គាំង ដោយសារតែខ្យងមួយក្បាល

ខ្យងមួយក្បាលត្រូវបានគេទម្លាក់កំហុសសម្រាប់ការកាត់ផ្តាច់ចរន្តអគ្គិសនី ដែលបានបញ្ឈប់រថភ្លើងជាច្រើន និងពន្យារពេលធ្វើដំណើរដល់អ្នកដំណើរចំនួន ១២.០០០នាក់នៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមប្រតិបត្តិករផ្លូវដែកបាននិយាយកាលពីថ្ងៃអាទិត្យ។

ប្រព័ន្ធអគ្គិសនីបានកាត់ផ្តាច់ទៅលើខ្សែផ្លូវរថភ្លើងចំនួនពីរ ដែលដំណើរការនៅតំបន់ភាគខាងត្បូងប្រទេសជប៉ុន ប្រតិបត្តិការដោយក្រុមហ៊ុន Kyushu Railway ឬ JR Kyushu កាលពីថ្ងៃទី៣០ ខែឧសភា។

ក្រុមហ៊ុនមួយនេះបានបង្ខំចិត្តលុបចោលដំណើររថភ្លើងចំនួន២៦ និងពន្យារពេលសេវាកម្មផ្សេងទៀត បណ្តាលឱ្យមានភាពវឹកវរនៅក្នុងប្រទេសដែលត្រូវបានគេស្គាល់ពីប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនរបស់ខ្លួនមួយនេះ។

ប៉ុន្មានសប្តាហ៍បន្ទាប់ពីការផ្តាច់ថាមពលនេះ ក្រុមហ៊ុន JR Kyushu បាននិយាយថា ពួកគេបានរកឃើញពិរុទ្ធជន ដែលជាខ្យងមួយក្បាល ដែលបានវារចូលទៅក្នុងឧបករណ៍ថាមពល​អគ្គិសនីមួយដំឡើងនៅជិតផ្លូវដែក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា ខ្យងមួយក្បាលនេះ បានដុតកម្លោចរហូតដល់ងាប់ បន្ទាប់ពីឆក់ខ្សែភ្លើង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab