ស្ត្រីម្នាក់ភ្ញាក់ឡើងនៅលើយន្តហោះងងឹតស្លុបតែម្នាក់ឯង ខណៈអ្នកដទៃទៀតចុះពីលើយន្តហោះអស់រលីង

ស្រ្តីម្នាក់បាននិយាយថា នាងត្រូវបានគេចាកចោលឱ្យនៅម្នាក់ឯងនៅលើយន្តហោះ Air Canada មួយគ្រឿង បន្ទាប់ពីនាងលង់លក់ក្នុងដំណេកអំឡុងជើងហោះហើរមួយ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីម្សិលមិញ។

នាង Tiffani Adams បាននិយាយថា បានលង់លក់ ខណៈកំពុងហោះហើរពីទីខេត្ត Quebec ទៅកាន់ទីក្រុង Toronto កាលថ្ងៃទី៩ ខែមិថុនា។ ពេលដែលនាងបានភ្ញាក់ឡើង នាងបញ្ជាក់ថានាងរងាខ្លាំង និងនៅតែជាប់ខ្សែក្រវាត់ការពារនៅក្នុងកៅអីរបស់នាង ប៉ុន្តែយន្តហោះដឹកអ្នកដំណើរបានចតនៅព្រលានចោលជាស្រេច។

នាងបាននិយាយថា នាងទទួលបានបទពិសោធន៍​ "ភ័យខ្លាចម្តងហើយម្តងទៀតនៅពេលរាត្រី" ចាប់តាំងពីឧបទ្ទវហេតុនេះបានកើតឡើង។ ក្រុមហ៊ុនអាកាចរណ៍ Air Canada បានទទួលស្គាល់ទៅលើឧបទ្ទវហេតុនេះ និងកំពុងស៊ើបអង្កេតបន្ថែម។

នាង Adams បាននិយាយនៅលើបណ្តាញសង្គម Facebook ថា​ នាងបានងើបឡើង "នៅអំឡុងពាក់កណ្តាលរាត្រី (ប៉ុន្មានម៉ោងបន្ទាប់ពីយន្តហោះបានចុះចត) ស្ថិតក្នុងស្ថានភាពត្រជាក់ នៅតែជាប់នៅក្នុងកៅអី ជុំវិញខ្លួនពោរពេញទៅដោយភាពងងឹតទាំងស្រុង"។ នាងបាននិយាយថា បទពិសោធន៍មួយនេះ "ពិតជាគួរឱ្យខ្លាចបំផុត"។

នាង Adams អាចទាក់ទងទៅមិត្តរបស់ខ្លួន Deanna Dale ដើម្បីឱ្យនាងដឹងពីកន្លែងដែលខ្លួននៅ ពេលដែលទូរស័ព្ទរបស់នាងអស់ថ្មប៉ុន្មាននាទីបន្ទាប់ពីទាក់ទងទៅមិត្តខ្លួន។ នាងមិនអាចបញ្ចូលថ្មទូរស័ព្ទដៃរបស់ខ្លួនបាននោះទេ ខណៈដែលយន្តហោះបិទថាមពលរបស់ខ្លួនចោល។

នាង Dale បានទាក់ទងទៅអាកាសយានដ្ឋាន Toronto Pearson Airport និងប្រាប់ពួកគេពីកន្លែងដែលនាង Tiffani ស្នាក់នៅ។ ខណៈដែលនាងជាប់នៅលើយន្តហោះ នាង Adams អាចបញ្ជាក់ប្រាប់ទីតាំងបានដោយពន្លឺភ្លើងពិលនៅក្នុងកាប៊ីនយន្តហោះរបស់យន្តហោះកើតហេតុ និងប៉ុនប៉ងដើម្បីទាក់ទាញការចាប់អារម្មណ៍។ នាងត្រូវបានគេរកឃើញដោយអ្នករុញវ៉ាលិសមួយរូប ដែលបានអះអាងថា នាងពិតជា "ភ្ញាក់ផ្អើលយ៉ាងខ្លាំង"។

នាង Adams បាននិយាយថា បុគ្គលិក Air Canada បានផ្តល់ជូននាងនូវការធ្វើដំណើរតាមរថយន្តប្រណីតនិងបន្ទប់សណ្ឋាគារមួយ ប៉ុន្តែនាងបានបដិសេធ ដោយចង់ត្រឡប់ទៅផ្ទះវិញឆាប់ៗតាមតែធ្វើទៅបាន។ នាងបានបន្ថែមថា អ្នកដំណាងមកពី Air Canada បានទាក់ទងទៅនាងពីរលើក ដែលជាផ្នែកមួយនៃការស៊ើបអង្កេត និងសុំអភ័យទោស៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab