ហ្វូស៊ីលនៃសត្វចម្លែកយក្ស Nessie ត្រូវបានរកឃើញនៅតំបន់អង់តាកទិក

អ្នកប្រមាញ់ហ្វូស៊ីល បានដាក់បញ្ចូលគ្នានូវកម្ទេចកម្ទីឆ្អឹងនៅសេសល់នៃសត្វសមុទ្រដ៏ធំមួយ ដែលគេបានដាក់ស្លាកសញ្ញាថា ជាសត្វចម្លែកមានជីវិតពិត Nessie ដែលគេដំណាលថាបានឃើញនៅក្នុងបឹងស្កុតឡែន Loch Ness រាប់ទសវត្សរ៍មកនេះ។

អ្នកស្រាវជ្រាវបានរកឃើញឆ្អឹងហ្វូស៊ីលដែលមានអាយុកាល ៧០លានឆ្នាំនៃពពួកសត្វប្រភេទ Elasmosaur មកពីផ្ទាំងទឹកកកជម្រៅជ្រៅនៃតំបន់អង់តាក់តិក មិនដូចទៅនឹងអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់ឃើញពីមុននោះឡើយ។ សត្វមួយនេះតាមការស្រាវជ្រាវមានទម្ងន់រហូតដល់ទៅ ១៥តោន ហើយវាបច្ចុប្បន្នគឺជាការរកឃើញដ៏ជោគជ័យបំផុតមិនធ្លាប់មាននៃហ្វូស៊ីលពពួកសត្វល្មូនបុរាណ។

សត្វយក្សសមុទ្រមួយនេះគឺជាសមាជិកដ៏គួរឱ្យខ្លាចបំផុតមួយនៃពពួកសត្វល្មូនយក្សក្នុងទឹក Plesiosaur ហើយវាគឺជាប្រភេទសត្វដ៏ធំបំផុតដែលគេបានរកឃើញ។ ពួកវាស្ថិតនៅក្នុងពពួកសត្វ ​Plesiosauria ដែលតំណាងឱ្យសត្វសមុទ្រដ៏ធំមួយនៃអំឡុងយុគសម័យ Cretaceous។

មនុស្សមួយចំនួនជឿជាក់ថា Nessie គឺជាប្រភេទសត្វ Plesiosaur មានកវែងស្រដៀងគ្នាទៅនឹងដាយណូស័រ ដែលគេបានជឿជាក់ថា បានរស់រានមានជីវិត ពេលដែលពពួកដាយណូស័រដទៃទៀតបានរលាយបាត់ពីភពផែនដី។

ព័ត៌មានអំពីការរកឃើញដ៏ភ្ញាក់ផ្អើលនេះនឹងត្រូវបានស្វាគមន៍ដោយអ្នកដែលជឿជាក់ថា Nessie ពិតជាមានមែន និងលាក់ខ្លួនជ្រៅនៅក្នុងបឹង Loch Ness របស់ស្កុតឡែន​។ ទោះជាយ៉ាងណាក្តី អ្នកវិទ្យាសាស្រ្តជាច្រើនបានចង្អុលបង្ហាញថា Nessie គឺមានអាយុប្រមាណជា​ ១០.០០០ប៉ុណ្ណោះ ហើយពពួកសត្វ Plesiosaurs គឺបានផុតពូជជាង ៦៥លានឆ្នាំមុនមកម្ល៉េះ។

សម្រាប់ហេតុផលផ្សេងទៀត សត្វល្មូនក្នុងទឹកគឺមិនមានភ្ជាប់ជាមួយនឹងស្រកី ដែលមានសមត្ថភាពដកដង្ហើមអចិន្រ្តៃយ៍ក្នុងទឹកនោះទេ ដូច្នេះទោះបីជា Nessie គឺជាពពួកសត្វ Plesiosaurs ក៏ដោយ វាគឺនៅតែត្រូវងើបមកកាន់ផ្ទៃខាងលើដើម្បីដកដង្ហើមជាច្រើនដងរាល់ម៉ោង ដែលធ្វើឱ្យវាងាយស្រួលបំផុតក្នុងការសម្គាល់ឃើញ។

ហើយទីបញ្ចប់ មិនមានអាហារគ្រប់គ្រាន់នោះទេនៅក្នុងបឹង Loch Ness ក្នុងការផ្គត់ផ្គង់តម្រូវការនៃសត្វចម្លែកសមុទ្រដែលមានទម្ងន់ ១៥តោនមួយនេះ។ នេះបើយោងតាមសម្តីអ្នកជំនាញ៕

 

adverise with khmeread