បុរសស៊ីឈ្នួលកាត់ស្មៅម្នាក់លង់ទឹកស្រះស្លាប់នៅសង្កាត់ព្រែកឯង

     ភ្នំពេញ​ ៖ មានករណីមនុស្សលង់ទឹកស្លាប់​ កើតឡើងម៉ោង០៩ព្រឹក ថ្ងៃចន្ទទី ២៤ខែមិថុនា ឆ្នាំ ២០១៩នៅក្នុងស្រះទឹកដីឡូត៍ផ្ទះលេខ៧ ផ្លូវលំ ភូមិរបោះអង្កាញ់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

     ប៉ូលិសនិយាយថា​ សពឈ្មោះជា ធឿន ភេទ ប្រុស អាយុ ៤០ឆ្នាំមុខរបររត់ម៉ូតូឌុប និងកាត់ស្មៅ ទីលំនៅផ្ទះលេខ៤៦ ផ្លូវលំ ភូមិជ្រោយតាប៉ា ឃុំគគីស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

     ប៉ូលិសបន្តថា​ ស្ត្រីឈ្មោះ ហែម ចន ភេទស្រីអាយុ ៥៥ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះកើត

ហេតុខាងលើ បានឱ្យដឹងថា ជនរងគ្រោះបានមកស៊ីឈ្នួលកាត់ស្មៅនៅផ្ទះកើតហេតុខាង

លើរយៈពេល២ថ្ងៃមកហើយ ។ លុះនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ ២០១៩វេលាម៉ោង ០៩ព្រឹកនាងខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះស្រាប់តែឃើញជនរងគ្រោះមកធ្វើការទៀត រួចខ្ញុំក៏ទៅធ្វើម្ហូបដោយជនរងគ្រោះកំពុងបោសសំរាមនៅមាត់ស្រះទឹក ។ 

​     មួយសន្ទុះក្រោយមក ក៏ឮសំលេងស្រែកឱ្យជួយ នាងខ្ញុំក៏រត់សំដៅទៅស្រះទឹក ឃើញជនរងគ្រោះកំពុងលង់ទឹកក្នុងស្រះ នាងខ្ញុំក៏យកឈើឱ្យជនរងគ្រោះតោង ស្រាប់តែនាងខ្ញុំធ្លាក់ទៅក្នុងទឹកដែរ នាងខ្ញុំក៏ហែលមកវិញ ហើយជនរងគ្រោះក៏លិចចូលទៅក្នុងទឹកបាត់ទៅ ។ 

នាងខ្ញុំក៏រាយការណ៍ទៅសមត្ថកិច្ច រួចម្ចាស់ផ្ទះបានជួលជនជាតិវៀតណាមមកមុជរាវរកឃើញសាកសពតែម្តង។ 

     តាមការពិនិត្យរបស់សមត្ថកិច្ចការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញនិងតាមបញ្ជាក់របស់ឧកញ៉ាវេជ្ជបណ្ឌិត  នង សុវណ្តារ័ត្នគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញថាស្លាប់ដោយលង់ទឹក។ បច្ចុប្បន្នសពប្រគល់ឱ្យប្រពន្ឋយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab