ផ្ទុះ​គ្រាប់បែក​សល់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ បង្កើតជា​រណ្តៅ​មួយ​នៅ​កណ្តាល​ស្រែ​ប្រទេស​អាល្លឺម៉ង់

រណ្តៅ​មួយ​មានមុខ​កាត់ ១០ ម៉ែត្រ និង​ជម្រៅ ៤ ម៉ែត្រ​បាន​លេច​រូបរាង​ឡើង​នៅក្នុង​វាលស្រែ​នៅ​ភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់ ដែល​ទំនងជា​បណ្តាលមកពី​ការផ្ទុះ​គ្រាប់បែក​សម័យ​សង្គ្រាមលោក​លើក​ទី ២ កាលពី​ពាក់​កណ្តាលយប់​ឈានចូល​ថ្ងៃអាទិត្យ​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រណ្ដៅ​នេះ​ត្រូវបាន​រកឃើញ​នៅ​រសៀល​ថ្ងៃអាទិត្យ​នៅ​ជិត​ទីក្រុង Limburg ហើយ​គ្មាន​ការបញ្ជាក់​ថា​វា​ត្រូវបាន​បង្កឡើង​ដោយ​គ្រឿងចក្រ​កសិកម្ម​ឬ​ឧបករណ៍​ផ្សេងទៀត​នោះទេ​។ អ្នកស្រុក​បាន​រាយការណ៍​ថា​បានឮ​ការផ្ទុះ​យ៉ាងខ្លាំង​ហើយ​មាន​អារម្មណ៍​ថា​ផ្ទុះ​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃអាទិត្យ​។​

​គ្មាន​នរណាម្នាក់​រងរ​បួស​ទេ​។ ទីភ្នាក់ងារសារព័ត៌មាន DPA បាន​រាយការណ៍​ថា ប៉ូលិស​បាន​និយាយថា រូបរាង​នៃ​រណ្តៅ​ដី​នេះ​បាន​នាំឱ្យ​អ្នកឯកទេស​សម្អាត​គ្រឿងផ្ទុះ​បញ្ជាក់ថា វា​ត្រូវបាន​បង្កឡើង​ដោយ​គ្រាប់បែក​។​

​ជាង ៧០ ឆ្នាំ​បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​បាន​បញ្ចប់ទៅ គ្រាប់បែក​មិនទាន់​ផ្ទុះ​នៅតែ​ត្រូវបាន​រកឃើញ​ជា​ញឹកញាប់​នៅ​ប្រទេស​អាល្លឺម៉ង់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab