Untitled 1

៣ រូបមន្ត​នេះ​ជួយ​ប្រែ​បបូរមាត់​ខ្មៅ​ឱ្យមាន​ពន្លឺ​ចែងចាំង​មាន​មន្ត​ស្នេហ៍​

    ​បបូរមាត់​គឺជា​សរីរាង្គ​សំខាន់​នៃ​រាងកាយ​របស់​យើង​។ វា​ជួយ​យើង​ក្នុងការ​និយាយស្តី ញញឹម ទទួលទាន​អាហារ ក្រេប​រសជាតិ និង​ថើប​។ បបូរមាត់​គឺជា​សរីរាង្គ​កាយវិញ្ញាណ និង​ជា​ចំណុច​រំញោច​ជាមួយនឹង​កម្តៅ ត្រជាក់ និង​ការ​ស្ទាប​។ ស្បែក​បបូរមាត់​ពុំមាន​ញើស ឬ​ក្រពេញ​ខ្លាញ់ ដូច​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​នោះទេ​។ នេះ​គឺជា​ហេតុផល​ដែល​បបូរមាត់​ក្លាយជា​ស្ងួត និង​ប្រេះ​បែក​យ៉ាង​ងាយស្រួល​។ ដូច្នេះ យើង​គួរតែ​មើលថែ​យ៉ាង​ពិសេស​ចំពោះ​បបូរមាត់​។

​    ​ស្ត្រី​ទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​ចង់​មើលទៅ​ស្អាត​។ បបូរមាត់​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ផ្ទៃមុខ​របស់​យើង ព្រោះ​វា​ជួយ​លើក​សម្រស់​ខាងក្រៅ​។ ស្ត្រី​ភាគច្រើន​មាន​បបូរមាត់​ខ្មៅ​។ បបូរ​ខ្មៅ​អាច​បណ្តាលមកពី​ហ្សែ​ន បែបផែន​រស់នៅ និង​ខ្លះទៀត​ដោយសារ​ប្រើប្រាស់​គ្រឿងសម្អាង​ខុស ជក់បារី ប្រើប្រាស់​ថ្នាំជក់ អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ ឬ​ប៉ះ​នឹង​ពន្លឺ​កាំរស្មី​យូ​វី​។ ទាំងអស់នេះ​សុទ្ធតែ​រួមចំណែក​ធ្វើឱ្យ​ស្បែក​បបូរមាត់​ប្រែជា​ខ្មៅ​។

​    ​រូបមន្ត​ទី​១
​    ​- ប្រេង​អាល់​ម៉ុ​ន (Almond) ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- កូរ​វា​ឱ្យ​សព្វ​
​    ​- ម៉ាស្សា​ថ្នមៗ​លើ​បបូរមាត់​
​    ​- ទុកចោល ៣០ នាទី​
​    ​- រួច​លាង​ជាមួយ​ទឹក​

​    ​រូបមន្ត​ទី​២
​    ​- យក​ស្លឹក​កូ​លាប ៣​ឬ​៤ សន្លឹក តែ​ត្រូវ​កិន​ឱ្យទៅជា​ប៉ិៗ​
​    ​- ដាក់​ក្រែ​ម​ទឹកដោះគោ ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- លាយ​ឱ្យ​សព្វ​
​    ​- លាប​លើ​បបូរមាត់​
​    ​- ទុកចោល ២០ នាទី​
​    ​- លាង​សម្អាត​ជាមួយ​ទឹកដោះគោឆៅ​
​    ​- បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​

​    ​រូបមន្ត​ទី ៣
​    ​- ដួស​ម្សៅ​រមៀត​១​ចុង​ស្លាបព្រា​កាហ្វេ​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​កាហ្វេ​
​    ​- កូរ​វា​ឱ្យ​សព្វ​
​    ​- លាប​លើ​បបូរមាត់​
​    ​- ទុកចោល ២០ នាទី​
​    ​- រួច​លាង​សម្អាត​ជាមួយ​ទឹក​
​    ​
​    ​* សម្គាល់​៖
​    ​- ត្រូវ​ត្រដុស​គ្រឿងផ្សំ​ទាំងបី​រូបមន្ត​ខាងលើ​ថ្នម​លើ​បបូរមាត់​រៀងរាល់​យប់​ដើម្បី​កម្ចាត់​កោសិកា​ងាប់​ចេញ​។​
​    ​- ត្រូវ​ប្រាកដថា​មិន​ប្រើ​ក្រែ​ម​លា​បបូរមាត់​ដែល​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​បបូរមាត់​។​
​    ​- លាង​សម្អាត​គ្រឿង​តុបតែង​មុខមុន​ចូល​គេង​។​
​    ​- ត្រូវ​រក្សា​សំណើម​លើ​បបូរមាត់​ជានិច្ច​ដោយ​ប្រើ​បឺ​រលាប​តិចៗ​ពីលើ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់