Ronaldo ឱ្យ​លុយ​ធីប ២៣.០០០ ដុល្លារ​ដល់​បុគ្គលិក​សណ្ឋាគារ​ក្រិ​កមួយ ចំពោះ​ការប្រឹងប្រែង​ទប់ស្កាត់​ពួក​អ្នកប្រមាញ់​រូបថត​

Cristiano Ronaldo តាម​ដឹងបាន​បង់លុយ​ធីប​ចំនួន ២៣.០០០ ដុល្លារ​ដល់​បុគ្គលិក​នៅ​សណ្ឋាគារ​មួយ ដែល​គិតថ្លៃ​ស្នាក់នៅ​មួយ​ប់​ជិត​៩.០០០​ដុល្លារ សម្រាប់​ការប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ទប់ស្កាត់​ពួក​អ្នកប្រមាញ់​រូបថត​ឱ្យនៅ​ឆ្ងាយ​ពី​កន្លែង​ស្នាក់នៅ​របស់គាត់​។ 

Ronaldo បាននិងកំពុង​រីករាយ​ថ្ងៃ​ឈប់សម្រាក​រដូវក្តៅ​រប​ស់​គាត់​ជាមួយ​មិត្តស្រី​ឈ្មោះ Georgina Rodriguez និង​កូន​៤​នាក់​របស់គាត់ ហើយ​ថ្មីៗ​នេះ​កំពុងស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ Westin Resort នៅ​ទីក្រុង Costa Navarino ប្រទេស​ក្រិ​ក​សម្រាប់​ឆ្នាំ​ទី​ពីរ​ជាប់​គ្នា​។ 

​គ្មាន​រូបថត​គ្រួសារ Ronaldo មួយ​សន្លឹក​ណា​ឡើយ​ត្រូវបាន​បង្ហាញ​អំឡុង​ការ​ស្នាក់នៅ​នេះ ហើយ​កាសែត​អេ​ស្ប៉ា​ញ AS បាន​រាយការណ៍​ថា Ronaldo មាន​ក្តី​រីករាយ​ខ្លាំងណាស់​អំពី​រឿងនេះ រហូតដល់​ថ្នាក់​ទុក​លុយ​ធីប ២៣.០០០ ដុល្លារ​សម្រាប់​សេវាកម្ម​របស់​បុគ្គលិក ជាពិសេស​ការទប់ស្កាត់​ពួក​អ្នកប្រមាញ់​រូបថត​ឱ្យនៅ​ឆ្ងាយ​ពី​សណ្ឋាគារ​៕ 

adverise with khmeread