ទុសេ្សខ្សែភ្លើងឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋអស់មួយខ្នងនិងម៉ូតូ៣គ្រឿងនៅខណ្ឌពោធិ៍សែនជ័យ

​ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិក្បាលដំរី ២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តមកអន្តរាគមន៍កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេសង្កេតឃើញមានទុសេ្សចរន្តអគ្គិសនីពីក្នុងផ្ទះខាងលើ ដោយមានម្ចាស់ផ្ទះកំពុងសម្រាកលង់លក់ ។ ខណៈពេលនោះ ខាងម្ចាស់ផ្ទះរងគ្រោះក៏ដឹងខ្លួន ហើយបាននាំកូនចៅរត់ចេញពីក្នុងផ្ទះភ្លាមៗ ។ ឯអណ្ដាតភ្លើងក៏ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង បណ្ដាលឱ្យម៉ូតូចំនួន៣គ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង​ ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះកើតឡើង​ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទើបរលត់ទៅវិញជាស្ថាពរតែមិនបណ្ដាលឱ្យមនុស្សណាម្នាក់ រងរបួសនោះឡើយ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab