Messi និង Ronaldo អត់ខ្លាំងទេបើនិយាយរឿងស៊ុត Free Kick ពីចម្ងាយ កីឡាករលំដាប់អាស៊ីឯណេះវិញទេ ស៊ុតចូលទីតាំងពីពាក់កណ្តាលតារាង

Cristian Ronaldo និង Messi គឺជាអ្នកដែលអ្នកគិតថាស៊ុត Free Kick បញ្ចូលទីឆ្ងាយជាងគេលើពិភពលោក? នោះប្រហែលជាមិនមែនពួកគេទាំងពីរនោះទេ។

អ្នកដែលស៊ុតបាល់ Free Kick ឆ្ងាយបំផុតលើពិភពលោកអាចជាកីឡាករ Herold Goulon របស់ក្លឹប Pahang ដែលបានស៊ុតបញ្ចូលទី ពីពាក់កណ្ដាលតារាងបាល់ទាត់យ៉ាងអស្ចារ្យបំផុត ដោយក្លឹប Pahang លុតម្ចាស់ផ្ទះ Perak ក្នុងលទ្ធផល ៣ទល់នឹង១ ជើងទីមួយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Malaysia FA Cup កាលពីថ្ងៃទី ២២ មិថុនា។

ថ្វីបើកីឡាកររូបនេះស៊ុតបាល់ Free Kick បញ្ចូលទីនៅពាក់កណ្ដាលទីក្ដី ក៏មានកីឡាករជាច្រើនរូបផ្សេងទៀតធ្វើបានលើសគាត់ដែរ ដោយក្នុងនោះរួមមានកីឡាករ Pedro Leon របស់ក្លឹប Getafe, កីឡាករ Maynor Figueroa របស់ក្លឹប Wigan, កីឡាករ Jaroslaw Fojut របស់ក្លឹប Pogon, កីឡាករ Miyasaka របស់ក្លឹប Montedio Yamagata, កីឡាករ Hugo Viana របស់ក្លឹប SC Braga, កីឡាករ​ Mikhalyov របស់ក្លឹប Fakel Voronezh, កីឡាករ Chilavert របស់ក្លឹប Velez Sarsfield, កីឡាករ​ Tsiskaridze របស់ក្លឹប San Antonio Scorpions, កីឡាករ Marc Rzatkowski របស់ក្លឹប FC St Pauli និងកីឡាករ Karnitsky របស់ក្លឹប Gomel ដែលស៊ុតបាល់ Free Kick ឆ្ងាយៗចូលសំណាញ់ទីយ៉ាងអស្ចារ្យបំផុត។

ហើយប្រហែលជា Messi និង Ronaldo មិនទាន់ធ្វើដូចកីឡាករទាំងនេះនៅឡើយទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...