Chelsea នឹងប្រកាសពីតួនាទីរបស់ Frank Lampard ក្នុងរយ:ពេល ៤៨ ម៉ោង

Frank Lampard គ្រោងនឹងវិលត្រឡប់មកកាន់ក្លឹប​ Chelsea វិញ ក្នុងឋានៈជាអ្នកចាត់ការក្នុងរយៈពេលពីរថ្ងៃទៀត។ អតីតខ្សែបម្រើក្លឹប Chelsea រូបនេះគ្រោងវិលត្រឡប់មកកាន់ទឹកដី Stamford Bridge រួមជាមួយនឹងអតីតកីឡាករលោក Jody Morris បច្ចុប្បន្នជាជំនួយការទី២នៅក្លឹប Derby និងជាអតីតកីឡាករ Chelsea ។ តួនាទីរបស់អ្នកទាំងពីរនឹងត្រូវប្រកាសក្នុងរយៈពេល៤៨ម៉ោង។

 

Lampard បានក្លាយជាបេក្ខភាពនាំមុខគេ ដើម្បីក្លាយជាគ្រូបង្វឹកក្លឹប Chelsea ចាប់តាំងពីលោក Maurizio Sarri បានចាកចេញពីតំណែង ដើម្បីមកដឹកនាំក្លឹបជើងឯក Juventus នៅក្របខណ្ឌ Serie A ។

 

គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ ទើបនឹងបានដឹកនាំក្លឹប Derby បានមួយរដូវកាល ហើយបានបាត់បង់ឱកាសឡើងមកក្របខណ្ឌ​ PL ទាំងប្រផិតប្រផើយ ក្នុងយុទ្ធនាការជាអ្នកចាត់ការដំបូងរបស់លោក។

 

Lampard បានដឹកនាំក្លឹប Derby ឡើងមកវគ្គផ្តាច់ព្រ័ត្រផ្លេអហ្វក្របខណ្ឌ Championship នៅពហុកីឡាដ្ឋាន Wembley ប៉ុន្តែក្រុមរបស់លោកបែរជាចាញ់ក្រុម Aston Villa ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab