321f71ca00000578 0 image a 35 1457828940001

Lionel Messi ខ្លាច Arsenal ធ្វើ​ស៊ី​វិញ​នៅ​ជើង​ទី​២​នៅ​ក្របខ័ណ្ឌ Champion League

    ​Messi បាន​ប្រដូច​ស្ទីល​លេង​របស់ Arsenal ទៅនឹង​ស្ទីល​លេង​របស់ Barcelona ហើយ​បាន​ព្រមាន​កូនក្រុម​ថា​អាច​នឹង​ខ្ទាត​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ Champion League បើ​ហ៊ាន​តែ​មើលងាយ Arsenal​។​

​    ​កាំភ្លើង​ទំនងជា​ធ្វើ​ស៊ី Barcelona វិញ​នៅ​ជើង​ទី​២​ក្នុង​ទឹក Nou Camp បន្ទាប់ពី Messi ស៊ុត​បាន​ពីរ​គ្រាប់​នៅ​ទឹកដី Emirate ប៉ុន្ដែ​មិនមែន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ Messi ជឿថា "​ពួកគេ​មាន​អ្វីដែល​អាច​វាយបក​មក​លើ​យើង​បាន ហើយនឹង​ឆ្លងទៅ​វគ្គ​មួយ​ភាគ​បួន​"​។​

​    ​Messi និយាយថា "Arsenal មាន​កីឡាករ​ច្រើន​ដែលមាន​សមត្ថភាព​អាច​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​។​"

​    ​"​យើង​ត្រូវតែ​ប្រកាន់​ភ្ជាប់​ខ្លួន​យើង​នៅ​តំណែង​ល្អ​មួយ​ដើម្បី​បន្ត​ភាព​រីកចម្រើន​និង​ឈានទៅរក​វគ្គ​មួយ​ភាគ​បួន ប៉ុន្ដែ​គ្មាន​កីឡាករ​ណា​គិតថា​រឿងនេះ​បានបញ្ចប់​ហើយ​នោះទេ​។​"

​    ​"​ពិតណាស់​យើង​ដឹង​ពី​ភាពគ្រោះថ្នាក់​របស់ Alexis Sanchez ធ្វើ​មកលើ​យើង ប៉ុន្ដែ​នេះ​គ្រាន់តែ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡា​កំពូល​ផ្សេងទៀត​ដែល Arsenal មាន​ប៉ុណ្ណោះ​។ ស្ទីល​លេង​របស់​ពួកគេ​គឺ​ភាគច្រើន​សឹងតែ​ដូច​យើង​លេង​នៅ Barcelona ទៅហើយ ហើយ​នេះ​ជា​អ្វីដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ជាមួយ​ពួកគេ​"៕​

ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់