អាមេរិកបើកការវាយប្រហារតាមអ៊ីនធឺណេតលើប្រព័ន្ធសព្វាវុធរបស់អ៊ីរ៉ង់

អាមេរិកបានធ្វើការវាយប្រហារតាមអ៊ីធឺណេតលើប្រព័ន្ធសព្វាវុធរបស់អ៊ីរ៉ង់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈដែលប្រធានាធិបតី Trump ដកបញ្ជាវាយប្រហារតាមអាកាសទៅលើប្រទេសនេះ។ នេះបើយោងតាម BBC។

ការវាយប្រហារតាមអ៊ីធឺណេតនោះ បានបិទដំណើរការប្រព័ន្ធកុំព្យូទ័រគ្រប់គ្រងគ្រាប់រ៉ុក្កែត និងជើងទម្របាញ់មីស៊ីល។

ហើយវាគឺជាការសងសឹងសម្រាប់ការបាញ់ទម្លាក់ដ្រូនអាមេរិក ជាពិសេសការវាយប្រហារទៅលើនាវាដឹកប្រេង ដែលអាមេរិកបានចោទប្រកាន់ទៅលើអ៊ីរ៉ង់។

យ៉ាងណាមិញ គ្មានរបាយការណ៍លម្អិតណាមួយ បង្ហាញពីការខូចខាតប្រព័ន្ធអាវុធរបស់អ៊ីរ៉ង់នោះទេ។

អាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសអ៊ីរ៉ង់ ដែលលោកប្រធានាធិបតី Trump បានពណ៌នាថាជា រឿង "សំខាន់" ។

លោកបាននិយាយថា ទណ្ឌកម្មគឺចាំបាច់ដើម្បីទប់ស្កាត់រដ្ឋាភិបាលក្រុងតេហេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ហើយសម្ពាធសេដ្ឋកិច្ចនឹងត្រូវរក្សាទុក លុះត្រាតែអ៊ីរ៉ង់ផ្លាស់ប្តូរទិសដៅ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab