មេបញ្ជាការកងទ័ពអេត្យូពីត្រូវអង្គរក្សផ្ទាល់បាញ់ស្លាប់ ក្នុងពេលគាត់ព្យាយាមទប់ស្កាត់រដ្ឋប្រហារ

មេបញ្ជាការនៃកងទ័ពអេត្យូពីលោក Seare Mekonnen ត្រូវបានបាញ់សម្លាប់ដោយអង្គរក្សរបស់គាត់ផ្ទាល់ក្នុងរដ្ឋធានី Addis Ababa។

នាយករដ្ឋមន្ត្រីលោក Abiy Ahmed បាននិយាយថា លោក Mekonnen និងមន្រ្តីម្នាក់ទៀតបានស្លាប់ក្នុងពេលព្យាយាមទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋបាលនៅក្នុងតំបន់ Amhara ភាគខាងជើងប្រទេសអេត្យូពី។

នៅក្នុងតំបន់ Amhara នេះឯង អភិបាលតំបន់លោក Ambachew Mekonnen ត្រូវបានសម្លាប់ជាមួយនឹងអ្នកផ្តល់ប្រឹក្សាម្នាក់ទៀត។

រដ្ឋាភិបាលបាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង បន្ទាប់ពីការចាប់ខ្លួនត្រូវបានធ្វើឡើង។

បន្ទាប់មក នាយករដ្ឋមន្ត្រីបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ ដើម្បីជម្រុញឱ្យប្រជាជនអេត្យូពីរួបរួមគ្នា ក្នុងពេលប្រឈមមុខនឹងកងកម្លាំង "បិសាច" ដែលចង់បំបែកបំបាក់ប្រទេសនេះ។

ក្រសួងការបរទេសអាមេរិកបានព្រមានមន្ត្រីរបស់ខ្លួននៅទីក្រុង Addis Ababa ឱ្យនៅតែខាងក្នុងអគារប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab