ចិនបង្កើនការទិញមាសទ្វេដង ចំពេលកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៦ឆ្នាំ កាលពីសប្តាហ៍មុន ខណៈចិនបានបន្តបង្កើនការរក្សាទុកលោហៈធាតុមានតម្លៃរបស់ខ្លួន ចាប់តាំងពីខែធ្នូឆ្នាំមុន ក្នុងគោលបំណងងាកចេញឆ្ងាយពីប្រាក់ដុល្លារអំឡុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ធនាគារកណ្តាលចិនបានទិញមាសជាង ៧០ តោនចាប់តាំងពីខែធ្នូមកម្ល៉េះ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) ដោយកត់សម្គាល់ពីការងាកចេញដ៏សំខាន់ ខណៈតួលេខផ្លូវការមិនមានការប្រែប្រួលទេចាប់ពីខែតុលាឆ្នាំ ២០១៦ រហូតដល់ខែវិច្ឆិកាឆ្នាំ ២០១៨។

ធនាគារកណ្តាលផ្សេងទៀតនៅទូទាំងពិភពលោកក៏កំពុងប្រមូលទុកលោហៈមានតម្លៃនេះផងដែរ។ WGC បានរាយការណ៍ថា រុស្ស៊ីគឺជាអ្នកទិញមាសច្រើនជាងគេ ដោយបានបន្ថែមមាសប្រហែល ២៧៤ តោនក្នុងមាសបម្រុងរបស់ខ្លួនកាលពីឆ្នាំមុន ខណៈបន្ថែមមាស ៧៨ តោនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០១៩ ចូលទៅឃ្លាំងមាសរបស់ខ្លួន ដោយបង្កើនចំណែកនៃមាសនៅក្នុងទុនបម្រុងអន្តរជាតិ ៣,៧ ភាគរយ។

ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនមាសទ្វេដង "ដើម្បីធ្វើមានលក្ខណៈចម្រុះនូវទុនបម្រុងរបស់ខ្លួន" ចេញពីរូបិយប័ណ្ណដុល្លារ។ ចិនបានលក់ចេញប័ណ្ណរតនាគារជាតិអាមេរិកកាលពីពេលថ្មីៗនេះជាមួយនឹងការកាន់កាប់របស់ខ្លួនឥឡូវបានថយចុះពីកម្រិតខ្ពស់បំផុត ១,៣២ លានលានដុល្លារនៅចុងឆ្នាំ ២០១៣ មកនៅត្រឹមប្រហែល ១,១ លានលានដុល្លារនៅខែមេសា ឆ្នាំ២០១៩។

អ្នកសារព័ត៌មាននិងអ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង លោក Tom McGregor បាននិយាយថា "រដ្ឋាភិបាលក្រុងប៉េកាំងមានការព្រួយបារម្ភថាចំណងទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងចិនអាចនឹងកាន់តែអាក្រក់ទៅៗ ដូច្នេះហើយធនាគារកណ្តាលបានបង្កើនការស្តុកទុកមាសរបស់ខ្លួន។ មាសគឺជាការវិនិយោគដ៏មានសុវត្ថិភាព"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab