adverise with khmeread This key ingredient will save your damaged hair1

នាំ​សក់​ខូច​ឱ្យ​រស់​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី​, គ្រឿងផ្សំ​សំខាន់​គឺ​ម្សៅ​ចាហួយ​!

​    ​ស្ត្រី​គ្រប់រូប​ចង់បាន​សក់ខ្មៅ​រលើបរ​លោង​និង​មាំមួន ហើយ​គ្មាន​នរណាម្នាក់​ចង់បាន​ស​ក់​ស្ងួត​ចែស​នោះទេ​។ ដូច្នេះ ប្រសិនបើ​លោកអ្នក​មាន​សក់​ស្ងួត​និង​សក់​ខូច​ហើយ​ចង់​កែប្រែ​រឿងនេះ​ទាំងអស់​សង្ឃឹម​នោះ សូម​គិត​អំពី​គ្រឿងផ្សំ​មួយ​មុខ​បាន​ហើយ នោះ​គឺ​ម្សៅ​ចាហួយ​។ 

​    ​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​នេះ​នឹង​ពិតជា​ផ្លាស់ប្តូរ​សក់​របស់​អ្នក និង​ជំរុញ​រូបរាង​របស់លោក​អ្នក​កាត់​តែ​ស្រស់ស្អាត​។ 

​    ​ការព្យាបាល​គឺមាន​តម្លៃថោក និង​ងាយស្រួល​ធ្វើ​ថែមទៀត ដូច្នេះ​លោកអ្នក​អាច​បំភ្លេចចោល​បាន​ហើយ​នូវ​រាល់​ផលិតផល​គ្រឿងសម្អាង និង​ផលិតផល​ថែរក្សា​សក់ ព្រោះ​លោកអ្នក​ក៏​អាច​ផ្សំ​ផលិតផល​ធម្មជាតិ​ប្រើ​បាន​នៅផ្ទះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ​ខ្លួនឯង​បានដែរ​។ 

​    ​ជាការ​ពិត រូបមន្ត​នេះ​មាន​ផ្ទុក​គ្រឿងផ្សំ​សំខាន់​ពីរ​ឈ្មោះថា  Glycine និង Proline ដែល​រកឃើញ​នៅក្នុង​ម្សៅ​ចាហួយ​។ 

​    ​ហេតុផល​ដែល​អ្នក​គួរប្រើ​ម្សៅ​ចាហួយ​សម្រាប់ធ្វើ​គ្រឿងផ្សំ​នេះ​គឺ​ព្រោះ​ម្សៅ​ចាហួយ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ប្រូតេអ៊ីន និង​អាមីណូអាស៊ីត ហើយ​វា​ក៏មាន​គុណសម្បត្តិ​ជួយ​បន្តឹង​ស្បែ​កយារ និង​ជួយ​ឱ្យ​សក់​និង​ក្រចក​ដុះ​បានល្អ​ផងដែរ​។ 

​    ​រូបមន្ត​៖
​    ​- ម្សៅ​ចាហួយ ១ ស្លា​ព្រា​បាយ​
​    ​- ទឹកដោះគោឆៅ កន្លះ​កែវ 
​    ​- ស៊ុត ១ គ្រាប់​
​    ​- ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​កាហ្វេ​
​    ​- ប្រេង​អូ​លីវ ២ ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​
​    ​- លាយ​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា​ឱ្យ​សព្វ​។​
​    ​- លាប​គ្រឿងផ្សំ​ទាំងនេះ​លើ​សក់​សើម ហើយ​បន្ទាប់ពី​លាប​រួច ត្រូវ​ពាក់​ថង់​ប្លា​ស្ទិ​ក​ការពារ​សក់​។​
​    ​- ទុកចោល ៣០-៤០ នាទី​
​    ​- លាង​សម្អាត​សក់​ជាមួយ​សាប៊ូកក់សក់​ប្រើប្រាស់​ប្រចាំថ្ងៃ​
​    ​- ដើម្បី​មាន​ប្រសិទ្ធភាព​ឆាប់ លោកអ្នក​ត្រូវ​ធ្វើតាម​វិធី​នេះ ២ ដង​ក្នុង​មួយ​សប្តាហ៍​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់