ការសិក្សាភ្ជាប់សារធាតុគីមីមួយប្រភេទនៅក្នុងគ្រឿងសម្អាងនិងថ្នាំដុសធ្មេញទៅនឹងជំងឺពុកឆ្អឹង

ការប៉ះពាល់ទៅនឹងសារធាតុគីមី ដែលគេប្រើជាទូទៅ ដើម្បីកាត់បន្ថយការចម្លងរោគបាក់តេរីនៅក្នុងគ្រឿងសម្អាង ថ្នាំដុសធ្មេញ និងផលិតផលដូចជាប្រដាប់ប្រដាក្មេងលេង និងសម្លៀកបំពាក់ អាចនឹងមានគ្រោះថ្នាក់កើតឡើងអចេតនា នោះគឺ ជំងឺពុកឆ្អឹង។ នេះបើយោងតាមការសិក្សាមួយចេញផ្សាយក្នុងទស្សនាវដ្ដី Journal of Clinical Endocrinology & Metabolism។

ការសិក្សានេះបានក្រឡេកមើលទិន្នន័យស្ដ្រី ១.៨៤៨ នាក់រវាងឆ្នាំ ២០០៥ និង ២០១០ និងរកឃើញថាស្ដ្រីដែលមានកម្រិតសារធាតុ Triclosan (សារធាតុប្រឆាំងនឹងមេរោគ) ក្នុងទឹកនោមរបស់ពួកគេ មានឱកាសខ្ពស់ក្នុងការវិវត្តទៅរកជំងឺពុកឆ្អឹងនៅពេលចាស់ទៅ។ ជំងឺពុកឆ្អឹង គឺជាជំងឺរំលាយឆ្អឹង នៅពេលមនុស្សម្នាក់បាត់បង់ដង់ស៊ីតេរ៉ែឆ្អឹង។ ជាមួយនឹងឆ្អឹងខ្សោយ វាធ្វើឱ្យមនុស្សម្នាក់ស្ថិតក្នុងហានិភ័យបាក់ឆ្អឹង ឈឺឆ្អឹងខ្នង និងស្រកកម្ពស់។

គួរឱ្យកត់សម្គាល់ផងដែរ សារធាតុ Triclosan គឺជាគ្រឿងផ្សំម្យ៉ាង ដែលត្រូវបានប្រើក្នុងទឹកសាប៊ូលាងដៃ ថ្នាំដុសធ្មេញ និងគ្រឿងសម្អាង និងផលិតផលមួយចំនួនទៀត ដែលយើងអាចមើលគ្រឿងផ្សំដែលគេសរសេរនៅលើផលិតផលនោះបាន៕

adverise with khmeread
tiger
Loading ad ...