ស្លឹកតើយខ្លាំងមែនទែន ជួយព្យាបាលបញ្ហាសុខភាព ១៩ យ៉ាង ដែលយើងមិនធ្លាប់ដឹងពីមុន

ស្លឹកតើយគឺពេញនិយមណាស់នៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់គោលបំណងបង្កើនរសជាតិអាហារ ដោយសារតែវាមានក្លិនឈ្ងុយខ្លាំង ដែលជួយឱ្យមនុស្សកើនចំណង់អាហារ។ វាជាគ្រឿងផ្សំសំខាន់មួយនៅអាស៊ីអាគ្នេយ៍ ពីព្រោះស្លឹកតើយគឺត្រូវការចាំបាច់សម្រាប់អាហារប្រពៃណីប្រចាំថ្ងៃ។ ស្លឹកតើយក៏ត្រូវគេប្រើដើម្បីបង្កើតពណ៌បៃតងសម្រាប់នំ និងភេសជ្ជៈផ្សេងៗផងដែរ។ 

ស្លឹកតើយអាចយកប្រើប្រាស់បានច្រើនប្រការ ដូចជា បង្កើនក្លិនឈ្ងុយរបស់បាយ បង្កើនក្លិនឈ្ងុយក្នុងទឹកតែ និងដាំស្លឹកវាមកលាយជាមួយទឹកងូត។ 

ស្លឹកតើយនៅផ្តល់ប្រយោជន៍១៩យ៉ាងដល់សុខភាពទៀតផង ក្នុងនោះរួមមាន ១. ព្យាបាលសម្ពាធឈាមខ្ពស់ ២. ទប់ស្កាត់កុំឱ្យកើតអង្គែ ៣. ទប់ស្កាត់កុំឱ្យជ្រុះសក់ ៤. រក្សាសក់ឱ្យខ្មៅបានយូរ ៥. បំបាត់ការឈឺចាប់ក្នុងរាងកាយ ៦. ព្យាបាលសរសៃប្រសាទខ្សោយ ៧. ប្រឆាំងមហារីក ៨. បង្កើនចំណង់អាហារ ៩. បំបាត់អាការៈគេងមិនលក់ ១០. ព្យាបាលស្បែករមាស់ ១១. បំបាត់គ្រុនក្តៅ ១២. ជំរុញរាងកាយឱ្យមាំមួន ១៣. បំបាត់ឈឺចុកចាប់ក្នុងរាងកាយ ១៤. ព្យាបាលអសមត្ថភាពផ្លូវភេទ ១៥. បំបាត់អារម្មណ៍ធុញថប់ ១៦. បំបាត់ជំងឺសន្លាក់ ១៧. សម្រាលបញ្ហាជំងឺទឹកនោមផ្អែម (ជួយស្រូបជាតិស្ករក្នុងឈាម) ១៨. ទប់ស្កាត់ទល់លាមក និង ១៩. បំបាត់ឈឺក្បាល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16