Try pressing this point for 3 minutes you%e2%80%99ll be surprised what will happen to your body

សង្កត់​ត្រង់នេះ ៣ នាទី​សាក​មើល៎ថា​តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​រាងកាយ​របស់​អ្នក​!

​    ​យើង​គួរ​ម៉ាស្សា​ជើង​របស់​យើង​រាល់ថ្ងៃ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​គឺ​ពិតជា​សំខាន់ ហើយ​យើង​គួរ​យកចិត្តទុកដាក់​ខ្លាំង​លើ​ចំណុច​ទាំងនោះ​។ ចំណុច​សំខាន់​មួយ​ក្នុងចំណោម​ចំណុច​សំខាន់​ទាំងនោះ​គឺ​ចំណុច​ដែលមាន​ទីតាំង​ស្ថិតនៅ​ចង្អូរ​ម្រាមជើង​មេ និង​ម្រាមជើង​ទី​ពីរ​។ រឿង​ដែល​លោកអ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​សង្កត់​ត្រង់ចំណុច​នេះ ៣ នាទី​ឱ្យបាន​រាល់ថ្ងៃ​។ 

​    ​តាមរយៈ​ការធ្វើ​ដូច្នេះ លោកអ្នក​នឹង​ជួយ​ដល់​ដំណើរ​សម្រួល​លំហូរ​ឈាម​ក្នុង​រាងកាយ​និង​ជំរុញ​ឱ្យ​ថ្លើម​មាន​ថាមពល​និង​មាន​សុខ​ភាពល្អ​ឡើងវិញ​។ សង្កត់​ចំណុច​នេះ​នៅលើ​ជើង​ទាំងពីរ​របស់​អ្នក វា​ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​ភ្នែក​មើលឃើញ​ច្បាស់​ល្អ បំបាត់​ការឈឺចាប់​ពេល​មាន​រដូវ បំបាត់​ឈឺក្បាល បំបាត់​ឈឺ​ខ្នង និង បំបាត់​បញ្ហា​គេង​មិន​លក់​ផងដែរ​។ 

​    ​អត្ថប្រយោជន៍​ផ្សេងទៀត​ពី​ការ​ម៉ាស្សា​របៀបនេះ​ក្នុងករណី​សង្កត់​វា​ឱ្យ​ខ្លាំង​គឺ​៖ 
​    ​- បង្កើន​ថាមពល​រាងកាយ​
​    ​- សម្រួល​លំហូរ​ឈាមស​ព្វ​រាងកាយ​
​    ​- បំបាត់​ឈឺសន្លាក់​ជង្គង់​
​    ​- បំបាត់​ឈឺ​ខ្នង​
​    ​- បំបាត់រោគ​ស្ត្រី​ជាច្រើន​ដូចជា មក​រដូវ​មិន​ទៀត វិលមុខ គេង​មិន​លក់ និង​រោគ​ជាច្រើន​ទៀត​
​    ​- កាត់បន្ថយ​ស្ត្រេ​ស៍​

​    ​ប្រយ័ត្ន​៖ ស្ត្រី​មាន​ផ្ទៃពោះ​ហាម​ធ្វើបែបនេះ​ដាច់ខាត​៕ 

ប្រភព៖ នេតឆឺរ៉លហ៊ែល

អ្នកនឹងចូលចិត្ត

មតិយោបល់