adverise with khmeread 1

​តើ Diego Costa ពិតជា​បាន​ស្ដោះ​ទឹកមាត់​ដាក់​អាជ្ញាកណ្តាល​និង​ខាំ Gareth Barry មែន​អត់​?

    ​ខ្សែប្រយុទ្ធ Chelsea កីឡាករ Diego Costa បាន​វិល​ទៅរក​ភាព​ខ្មៅ​ងងឹត​របស់ខ្លួន​ម្តង​ទៀតហើយ​នៅក្នុង​ការប្រកួត FA Cup ជុំ​ទី ៦ ជាមួយ Everton កាលពី​យប់មិញ​។​

​    ​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានទទួល​កាត​លឿង​ពី​អាជ្ញាកណ្តាល​លោក Michael Oliver នៅ​នាទី​ទី ១០ ក្នុង​ទឹកដី Goodison Park ដោយសារ​ប៉ះ​ទ​ង្កិ​ច​ជាមួយ​កីឡាករ Gareth Barry ប៉ុន្តែ​កាយវិការ​របស់គាត់​បា​ន​ធ្វើឱ្យមាន​ការជជែក​វែកញែក​ជាច្រើន​។​

​    ​បន្ទាប់ពី​លោក Michael Oliver ផ្តល់​កាត​លឿង​ឱ្យ​រូបគេ​ហើយ​នោះ ខ្សែប្រយុទ្ធ Costa បានបង្ហាញ​កាយវិការ​ស្ដោះ​ទឹកមាត់​ដាក់​លោក​អាជ្ញាកណ្តាល​ហើយ​មនុស្ស​ជាច្រើន​បានកត់សម្គាល់​ត្រង់ចំណុច​នេះ​។​

​    ​ប៉ុន្តែ​ក្នុង​នាទី​ទី ៨៤ រូបភាព​បង្ហាញថា Costa បាន​ខាំ Barry បន្ទាប់ពី​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ខ្លាំងៗ​រវាង​អ្នក​ទាំងពីរ​។

​    ​លោកអ្នក​អាច​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​ថា​តើ​ខ្សែប្រយុទ្ធ​រូបនេះ​ពិតជា​បាន​ខាំ​ក​របស់​កីឡាករ Barry មែន​ឬក៏​អត់​!៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់