1

ការស្រាវជ្រាវ​៖ មនុស្ស​៦​នាក់​ក្នុងចំណោម​១០​នាក់​និយាយថា​ពួកគេ​មើលឃើញ​វិញ្ញាណ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​

​    ​យើង​គ្រប់គ្នា​មិនដែល​ភ្លេច​មនុស្ស​ជាទី​ស្រឡាញ់​នោះឡើយ នៅពេល​ពួកគេ​បាន​លាចាក​លោក​ទៅកាន់​ឋាន​សុខ​គតិ​ភព​។ ប៉ុន្តែ​ចំពោះ​មនុស្ស ៦ នាក់​ក្នុងចំណោម ១០ នាក់ ការចងចាំ​នេះ​ហាក់ជា​រឿង​មួយ​ជាក់ស្តែង​ជាង​កា​រម​មើល​មមាយ​ទៅទៀត​។ 

​    ​យោងតាម​ការសិក្សា​មួយ មនុស្ស​ភាគច្រើន​ដែល​បាត់បង់​ដៃគូ​របស់ខ្លួន​នឹង​មើលឃើញ ស្តាប់ឮ និង​មាន​អារម្មណ៍​ដឹង​ពី​ពួកគេ​តាម​វិធី​មួយចំនួន​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា កម្រិត​នៃ "​បទពិសោធន៍​មមើមមាយ​" ឧទាហរណ៍​ដូចជា​ការមើលឃើញ​មនុស្ស​ជាទី​ស្រឡាញ់​នៅ​កៅអី​ចាស់​របស់គាត់ ឬ​ស្តាប់ឮ​ពួកគេ​ហៅ​ឈ្មោះ​របស់​អ្នក គឺ​ពិត​ជាមាន​ខ្ពស់​ណាស់​។​

​     ពួកគេ​បាន​និយាយថា បាតុភូត​នេះ​គឺ​កើតឡើង​ខ្លាំង​ហួស​ពី​ការដែល​យើង​ធ្លាប់​គិត​ពីមុន​ទៅទៀត ព្រោះ​មនុស្ស​ភាគច្រើន​ដែលមាន​សាច់ញាតិ​ស្លាប់មាន​ការស្ទាក់ស្ទើរ​ចិត្ត​មិន​ហ៊ាន​រាយការណ៍​ពីបទ​ពិសោធន៍​របស់ខ្លួន​ទេ ដោយ​ខ្លាច​គេ​មើ​លម​កថា​ខ្លួន​ជាម​នុស្ស​វិកល​ច​រិ​ក​។

 

​    ​ក្រុម​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Milan បាន​និយាយថា "​បទពិសោធន៍​ម​មើល​មមាយ​ក្រោយ​សាច់ញាតិ​ស្លាប់ (PBHEs) គឺជា​បទពិសោធន៍​ផ្នែក​វិញ្ញាណ​ខុស​ប្រក្រតី​មួយ ដែល​ឧស្សាហ៍​រាយការណ៍​ញឹកញាប់​ដោយ​មនុស្ស​ដែលមាន​សាច់ញាតិ​ស្លាប់ ដោយ​ពួកគេ​ពុំ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​វិកល​ច​រិ​ក​ពីមុន​នោះឡើយ​"​។ 

​    ​"​ភស្តុតាង​ជារួម​នេះ​បានលើកឡើង​អំពី​អត្រា​ប្រេ​វ៉ាឡង់​ដ៏​ខ្ពស់​មិនគួរ​ឱ្យ​ជឿ​នៃ PBHEs ដែលមាន​កម្រិត​ចាប់ពី ៣០ ទៅ ៦០ ភាគរយ​ក្នុងចំណោម​អ្នក​មេម៉ាយ​ឬ​ពោះម៉ាយ​ដែល​បាន​ជួបប្រទះ​នឹង​បាតុភូត​មួយ​នេះ​"​។ 

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ស្ត្រី​អង់គ្លេស​ម្នាក់​ដែល​ស្វាមី​គាត់​បាន​ស្លាប់ចោល ហើយ​គាត់​បាន​ថត​ជាប់​ស្រមោល​ចម្លែក​មួយ​រត់​កាត់​នៅ​វិហារ​គ្រឹ​ស្ត​ដ៏​ធំ​មួយ​នៅ​អង់គ្លេស​៕ 

 

ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់