ហ៊ានធានានឹងមិនមានស្មាតហ្វូនណាដែលធូរថ្លៃបំផុត ហើយទំនើបទាន់សម័យដូច Samsung Galaxy A2 Core ទៀតទេ…!!

ភ្នំពេញថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ។

ជាពិសេសក្រុមហ៊ុន សាមសុង បានធ្វើការផ្តល់ជូនជម្រើសដ៏ល្អស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវការដោយផ្តោតលើគុណភាព សោភណភាព និងបច្ចេកវិទ្យាទំនើបផងដែរ!

ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លឹម និងខ្លាំងរបស់ សាមសុង ដែលធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើលក្នុងចិត្ត និងសរសើរគ្រប់ៗគ្នានោះគឺ Samsung Galaxy A2 Core! ឥឡូវនេះខ្ញុំហ៊ាននិយាយ និងបញ្ជាក់យ៉ាងច្បាស់ថាបើលោកអ្នកចង់បានស្មាតហ្វូនមួយដែលមានលក្ខណៈសម្បត្តិពិសេស ទំនើបទាន់សម័យ លេចធ្លោ និងមានតម្លៃត្រឹម 95 ដុល្លារ ខ្ញុំសូមណែនាំ Samsung Galaxy A2 Core គឺពិតជាមិនខកបំណងឡើយ!

គួរបញ្ជាក់ផងដែរថាចំណុចពិសេសៗដែលធ្វើឱ្យ Samsung Galaxy A2 Core អាចស្រួបយកបេះដូង និងទាក់ចិត្តរបស់អតិថិជនបាននោះគឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តងដោយជួយសន្សំសំចៃទំហំនៃការប្រើប្រាស់ រ៉េម ( RAM) និង រ៉ូម (ROM) ផងដែរ! ជាចុងក្រោយខ្ញុំពិតជាហ៊ានអះអាងយ៉ាងច្បាស់ថាម៉ូឌែល  Samsung Galaxy A2 Core នេះគឺមិនគ្រាន់តែជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃបំផុតក្នុងកំណត់ត្រារបស់ក្រុមហ៊ុនសាមសុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនើបទាន់សម័យផងដែរ! ដូច្នេះនៅចាំអីទៀត? បានស្មាតហ្វូនឡូយហើយ ទំនើបទៀត!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab