adverise with khmeread 1

Fellaini និយាយថា កីឡាករ Man Utd ទេ​ដែល​ត្រូវ​បន្ទោស​បន្ទាប់ពី​ចាញ់ Liverpool

​    ​កីឡាករ Marouane Fellaini ទទូចថា តារា​របស់​ក្រុម​បិសាច​ក្រហម Manchester United ទេ​ដែល​ត្រូវ​បន្ទាស​បន្ទាប់ពី​ចាញ់​ក្រុម​ហង្ស​ក្រហម Liverpool ក្នុង​ក្របខ័ណ្ឌ Europa League ព្រោះ​ពួកគេ​មិន​លេង​តាម​ក្បួន​របស់លោក Louis van Gaal​។ នេះ​បើ​យោងតាម​ការរាយ ការណ៍​របស់លោក Steve Bates នៃ​សារព័ត៌មាន Sunday People​។​

​    ​ខ្សែបម្រើ​តម្លៃ ២៧ លាន​ផោន​រូបនេះ​បាន​លាតត្រដាង​ថា លោក Van Gaal បានដាក់​ក្បួន​ឱ្យ​ក្រុម​ដើម្បី​តទល់​ជាមួយ​ក្រុម​របស់លោក Jurgen Klopp ប៉ុន្តែ​ក្រុម​កីឡាករ​បិសាច​បដិសេធ​តាម​ការណែនាំ​នេះ​។​

​    ​រូបគេ​បាន​និយាយថា "​យើង​មិនបាន​កៀបសង្កត់​ល្អ​ឡើយ​ក្នុង​តង់​ទីមួយ​។ ខ្ញុំ​គិតថា តង់​ទី​ពីរ​យើង​លេង​បានល្អ​ហើយ​គ្រប់គ្រង​បាល់​បាន​ច្រើន​។ ប៉ុន្តែ​ក្នុង​តង់​ទីមួយ យើង​មិនបាន​គោរព​តាម​ក្បួន​លេង​របស់​គ្រូបង្វឹក​ឡើយ ដូច្នេះហើយ​ទើប​ចាក់ចោល​ឱកាស​ជាច្រើន​"​។​

​    ​លោក Rio Ferdinand និង Paul Scholes ក៏បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​បរាជ័យ ២-០ ក្រោម​ថ្វី​ជើង Liverpool ថា "​គម្រោង​មុន​ការប្រកួត​គឺ​ដើម្បី​កៀបសង្កត់​ពី​ដើមតង់​។ យើង​ធ្វើ​មិន​បានល្អ​ទាល់តែសោះ​ក្នុង​តង់​ទីមួយ ប៉ុន្តែ​យើង​បាន​ប្តូរ​ក្បួន​ក្នុង​តង់​ទី​ពីរ​ហើយ​វា​ល្អ​ឡើងវិញ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់