អ្នកចេញម៉ូត iPhone លាឈប់ពីក្រុមហ៊ុន Apple ដើម្បីទៅបង្កើតក្រុមហ៊ុនដោយខ្លួនឯង

អ្នករចនាម៉ូតទូរស័ព្ទរបស់ក្រុមហ៊ុន Apple លោក Jony Ive ចាកចេញពីក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ក្រោយពីធ្វើការឱ្យក្រុមហ៊ុនផលិត iPhone រាប់ទសវត្សរ៍ ដើម្បីទៅបង្កើតក្រុមហ៊ុនឯករាជ្យមួយ ដោយយកក្រុមហ៊ុន Apple ធ្វើជាអតិថិជនសំខាន់របស់ខ្លួន។

លោក Jony Ive ទទួលខុសត្រូវចំពោះរូបរាងនៃផលិតផលល្បីៗរបស់ក្រុមហ៊ុន រួមមានទូរស័ព្ទ iPhone កុំព្យូទ័រ iMac និង iPod។

លោកបាននិយាយក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ថា ក្រុមហ៊ុនថ្មីរបស់គាត់ឈ្មោះ LoveFrom នឹងបន្តធ្វើការជាមួយក្រុមហ៊ុន Apple លើគម្រោងជាច្រើន។

នាយកប្រតិបត្តិលោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "Jony គឺជាតួអង្គឯកនៅក្នុងពិភពនៃការរចនាម៉ូតនិងតួនាទីរបស់គាត់នៅក្នុងការរស់ឡើងវិញរបស់ក្រុមហ៊ុន Apple មិនអាចរកពាក្យថ្លែងបានទេ ចាប់ពីតាំងពីផលិតផលដំបូង iMac ឆ្នាំ ១៩៩៨ រហូតដល់ទូរស័ព្ទ iPhone និងអគារដ៏មហិច្ឆតាមិនធ្លាប់មានពីមុនមកគឺ Apple Park។ ក្រុមហ៊ុន Apple នឹងបន្តទទួលបានអត្ថប្រយោជន៍ពីទេពកោសល្យរបស់លោក Jony ដោយធ្វើការដោយផ្ទាល់ជាមួយគាត់លើគម្រោងផ្តាច់មុខនិងតាមរយៈការងារ ដែលកំពុងដំណើរការរបស់ក្រុមឌីហ្សាញដ៏អស្ចារ្យ ដែលគាត់បានកសាងឡើង"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab