adverise with khmeread Bbedc3ae 42ea 4334 a36f 3e57afdcea90

មន្ត្រីប៉ូលិស​ខណ្ឌ​៧​មករា​ម្នាក់​កំពុងតែ​បំពេញការងារ​ដួល​ផ្ងា​រក្រោយ​ស្លាប់​(​មាន​វីដេអូ​)

    ****​ខ្មែរ​រីដ​សូម​ចូលរួម​បច្ច័យ​បុណ្យសព ៥០.០០០​រៀល​
    ភ្នំពេញ ៖ ម​ន្រី្ត​ប៉ូលិស​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មករា​ម្នាក់​កំពុងតែ​បំពេញការងារ​ការពារ​គណៈប្រតិភូ​ជាន់ខ្ពស់​គឺ​ប្រមុខ​រា​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ​កាល់ម៉ែត​។​

    ហេតុការណ៍​ខាងលើនេះ​កើតឡើង នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទឹ​១៣​ខែមីនា​ឆ្នាំ​២០១៦​នៅ​ចំណុច​សួនច្បារ​ក្ដាន់​ពីរ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    ប្រភពពី​ម​ន្រី្ត​ប៉ូលិស​ខណ្ឌ​៧​មករា​ម្នា​ក់បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ​ឈ្មោះ យ៉ាវ​ ​ប៉ូរា ជា​មន្ត្រី​ប៉ូលិសចរាចរ​ណ៍​និង​សណ្ដាប់ធ្នាប់​ខណ្ឌ​៧​មករា ខណៈ​កំពុងតែ​បំពេញការងារ​ការពារ​គណៈប្រតិភូ​ជាន់ខ្ពស់ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ដោយ​ពុំមាន​មូលហេតុ សង្ស័យ​ធ្វើការ​ហត់នឿយ​ជ្រុល ព្រោះ​បំពេញការងារ​យប់​ផង​ថ្ងៃ​ផង​មិនបាន​សម្រាក បណ្ដាល​ឲ្យ​ខ្ស​ល់គរ​ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ​កាល់ម៉ែត​តែម្ដង​។​

    ប​ច្ចប្ប​ន្ន​សព​លោក​យ៉ាវ ប៉ូរា ត្រូវបាន​ប៉ូលិស​ខណ្ឌ​៧​មករា ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ខ្មែរ​រីដ​សូម​ចូលរួម​សម្តែង​ការសោកស្តាយ​និង​ចូលរួម​រំលែក​មរណៈទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​លោក​យ៉ាវ ប៉ូរា​យ៉ាង​ក្រៀមក្រំ​បំផុត ព្រមទាំង​ចូល​បច្ច័យ​បុណ្យ​ចំនួន​៥​មឺុ​ន​រៀល​៕​

   ខាងក្រោមនេះជាបញ្ជីរាយនាមសប្បុរសជនចូលបច្ច័យបុណ្យសពលោកយ៉ាវ​ ប៉ូរា​ ៖
១.លោក ប្រាក់ វ៉ាន់ដា (ឡាយូ) BTV ១០ម៉ឺនរៀល
២.លោក ស រស្មី នគរវត្ត កាសែតនគរវត្ត ចូលរួមរំលែកទុក្ខ ១០ដុល្លារ
៣.លោក ជួន សុជាតិ ដើមអំពឹល ចូលរួមរំលែកទុក្ខ ១០ ដុល្លារ
៤.លោក ម៉ឺន កុម្ភះ BTV ចូលរួមរំលែកទុក្ខ ៥ដុល្លារ
៥.លោក អែម ម៉ូលី TV9 ជួយសំរាលថវិការ10$
៦. លោក ស្រេង ដារ៉ា CEO postnews សូមចូលរួមបុណ្យ៥មឺុនរៀល
៧.លោក ឆ ដា BTV ៥$
៨.លោក សែម គន្ធា អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ភ្នំពេញ ១០មឺុនរៀល
៩.កញ្ញា យ៉ុង ខេមរា អប្សារាណេត ១០មឺុនរៀល
១០. លោក រាជ សារ៉ាត់ postnews ១០$
១១. លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ៥០មឺុនរៀល
១២.មជ្ឈមណ្ឌលព័ត៏មានដើមអម្ពិល ៨មឺុនរៀល
១៣.ឯ/ឧ. ឧ/ឯក​ រុន​ រ័ត្នវាសនា​ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ​ ១លានរៀល
១៤.ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង ៥០មឺុនរៀល
១៥.លោកឧ/ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ 20មឺុនរៀល
១៦.លោក គឹម តូ  នាយការិយាល័យប្រឆាំងកាសំអាតប្រាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ  200000 រៀល
១៧. លោក អាត់ សុធា BTV  ១០ដុល្លារ
១៨. លោកគឹម រត្ន័ណារិន ចៅក្រម តុលាការក្រុងភ្នំពេញ ១០មឺុនរៀល
១៩.លោក ហ៊ូន ឡៃ មេអ/ហរង៧មករា ១០$
២០. លោក ង៉ូវ ឌីណា ហង្សមាស ១០ដុល្លារ
២១.វេបសាយខ្មែររីដ​  ៥មឺុនរៀល
 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់