ពេទ្យប្រាប់ថា មានដុំសាច់ក្នុងខួរក្បាល ដល់ថ្ងៃវះកាត់ស្រាប់តែរឿងរន្ធត់កើតឡើង

ក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តប្រាប់ដំណឹងមិនសប្បាយចិត្តទៅលោកស្រី Rachel Palma ដោយពន្យល់ថាដំបៅនៅក្នុងខួរក្បាលរបស់គាត់ត្រូវបានគេសង្ស័យថា ជាដុំសាច់ ហើយការស្កែនរបស់គាត់បានបង្ហាញថាវាជាជំងឺមហារីកគ្រោះថ្នាក់។

លោកស្រី Palma បាននិយាយថាគាត់មានការភ្ញាក់ផ្អើលដោយមិនជឿថាវាជាការពិតទេ។ វេជ្ជបណ្ឌិត Jonathan Rasouli ប្រធានផ្នែកវះកាត់សរសៃប្រសាទនៅសាលាវេជ្ជសាស្ដ្រ Icahn School ក្នុងមន្ទីរពេទ្យ Mount Sinai Hospital បាននិយាយថា ក្នុងខែកញ្ញា គ្រូពេទ្យវះកាត់តក់ស្លុតនៅក្នុងបន្ទប់វះកាត់មួយនៅឯមន្ទីរពេទ្យ Mount Sinai ក្នុងទីក្រុងញូវយ៉ក ពេលឃើញដុំសាច់ខួរក្បាលដ៏សហាវក្នុងខួរក្បាលរបស់លោកស្រី Palma។ ប៉ុន្តែផ្ទុយទៅវិញលោក Rasouli បាននិយាយថា ពួកគេបានឃើញវាស្រដៀងទៅនឹងពងតេនញ៉ាទៅវិញ។

"យើងទាំងអស់គ្នានិយាយថា" នេះគឺជាអ្វី? " "Rasouli បានរំលឹកកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងបទសម្ភាសតាមទូរស័ព្ទមួយជាមួយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍។ "វាពិតជារន្ធត់ខ្លាំងណាស់។ យើងកំពុងអេះក្បាលរបស់យើងយ៉ាងភ្ញាក់ផ្អើល"។

គ្រូពេទ្យវះកាត់បានយកពងតេនញ៉ាចេញពីខួរក្បាលរបស់លោកស្រី Palma ហើយដាក់វានៅក្រោមមីក្រូទស្សន៍ដើម្បីមើលឱ្យកាន់តែច្បាស់។ បន្ទាប់មកបានរកឃើញសុទ្ធតែពងតេនញ៉ា។

លោកស្រី Palma មកពីក្រុង Middletown បាននិយាយថា គាត់មានអារម្មណ៍ច្របូកច្របល់អំពីវា។

ស្ដ្រីវ័យ ៤២ ឆ្នាំរូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា "ជាការពិត ខ្ញុំពិតជាខ្ពើមណាស់ គ្មាននរណាម្នាក់ចង់គិតថាមានពងតេនញ៉ានៅក្នុងខួរក្បាលរបស់ខ្លួនឯងនោះទេ។ ប៉ុន្តែពិតណាស់ ខ្ញុំក៏បានធូរស្រាលផងដែរ មានន័យថា គ្មានការព្យាបាលបន្ថែមទៀតទេបន្ទាប់ពីវះកាត់រួច"។

លោកស្រី Palma បាននិយាយថា គាត់តស៊ូជាមួយនឹងការគេងមិនលក់ជាយូរមកហើយ នៅពេលដែលគាត់គេងយល់សប្តិអាក្រក់រាល់យប់។ គាត់បាននិយាយថាគាត់ក៏ធ្លាប់មានអារម្មណ៍ស្រងាកចិត្តផងដែរដោយស្រមៃថាអ្វីៗកំពុងកើតឡើងនៅពេលដែលពួកគាត់មិនមានទ្រព្យធនច្រើន។

គាត់បានរំលឹកឡើងវិញថា នៅពេលគាត់ឈឺ គាត់គេងមិនលក់ ហើយយល់សប្ដិអាក្រក់រាល់យប់។ ហើយនៅពេលវាកាន់តែអាក្រក់ឡើង សូម្បីតែកាន់កែវកាហ្វេក៏ជ្រុះពីដៃដែរ។
វេជ្ជបណ្ឌិត Bobbi Pritt និយាយថា ពងតេនញ៉ាអាចចូលទៅដល់ខួរក្បាលដោយសារតែការមិនលាងដៃបានត្រឹមត្រូវ។ នៅពេលពងតេញ៉ាជាប់នឹងដៃ ហើយអ្នកបរិភោគអាហារ ពងនោះនឹងចូលទៅកន្លែងផ្សេងៗដូចជា ពោះវៀនតូច ចូលទៅជញ្ជាំងពោះវៀន និងហូរតាមសរសេរឈាម ជាកន្លែងដែលវាអាចវាយលុកគ្រប់កន្លែង រួមមានទាំងខួរក្បាលផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...