adverise with khmeread Cb1c0dc8 a04b 44a5 89ad e354ad1c411e

បុរស​ម្នាក់​លោត​ពីលើ​ផ្ទះល្វែង​ជាន់​ទី​២​សម្លាប់ខ្លួន​នៅ​ខណ្ឌ​ចំកា​មន​

    ភ្នំពេញ ៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​លោត​សម្លាប់ខ្លួន​ពីលើផ្ទះ​ល្វែង​ជាន់​ទី​២ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​អ្នកជិតខាង​មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​នៅ​រសៀល​ថ្ងៃទី​១៣ មិនា ២០១៦ នេះ ស្ថិតនៅ​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​១៦៣ សង្កាត់​ទូល​ទំពូង​ទី​២ ខណ្ឌចំការមន។​

    ប្រភព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាន់​ទី​២​កន្លែងកើតហេតុ​ខាងលើ មូលហេតុ​ដែល​បុរស​រូបនេះ​ធ្វើអត្តឃាត​លោត​សម្លាប់ខ្លួន​នោះ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ។​

    ប៉ុន្តែ​គេ​សង្ស័យថា ប្រហែលជា​បែក​ថ្នាំ​ទើប​ធ្វើបែបនេះ សំណាងល្អ មិន​បណ្តាលឱ្យ​ស្លាប់​នោះទេ គ្រាន់តែ​របួសធ្ងន់​បាក់ជើង ត្រូវ​ក្រុមគ្រួសារ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់