ម្ទេសហាវ៉ៃមានញីមានឈ្មោល! ម្ទេសញីញ៉ាំស្រស់ឆ្ងាញ់ រីឯម្ទេសឈ្មោលយកទៅឆាចៀនទើបឆ្ងាញ់

ជាការពិតណាស់ មនុស្សភាគច្រើនបំផុតមិនដែលដឹងថាម្ទេសហាវ៉ៃមានញី និងឈ្មោលនោះទេ។ គ្រាន់តែភេទរបស់វាក៏ទាក់ទងនឹងរសជាតិដែរ នៅពេលយកមកញ៉ាំ។ 

ដើម្បីដឹងថាម្ទេសមួយណាញី មួយណាឈ្មោល ត្រូវបែរគូទវាមើល ប្រសិនបើពក៤ដុំគឺជាម្ទេសញី ហើយប្រសិនបើពក៣ដុំ គឺជាម្ទេសឈ្មោល។ 

ម្ទេសញីមានគ្រាប់ច្រើនជាង តែមានរសជាតិឆ្ងាញ់និងផ្អែមជាង នៅពេលញ៉ាំវាស្រស់ៗ ហើយម្ទេសឈ្មោលមានរសជាតិឆ្ងាញ់ចាប់មាត់ណាស់ ប្រសិនបើយកវាទៅចម្អិន។ សង្ឃឹមថា លោកអ្នកនឹងចាប់ផ្តើមទាញយករសជាតិពិសេសពីម្ទេសហាវ៉ៃចាប់ពីថ្ងៃនេះទៅ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...