ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញធនធានទឹកសាបលាក់ខ្លួននៅខាងក្រោមផ្ទៃមហាសមុទ្រក្បែរឆ្នេរសហរដ្ឋអាមេរិក

នៅផ្ទៃខាងក្រោមទឹកប្រៃនៃសមុទ្រអាត្លង់ទិកខាងជើង ភូគព្ភវិទូបានរកឃើញនូវទឹកសាបដ៏ធំសម្បើមលាក់ខ្លួននៅបាតសមុទ្រនៅក្បែរឆ្នេរសហរដ្ឋអាមេរិក។

ខណៈដែលទំហំនៃទឹកសាបលាក់ខ្លួននេះពិតជាគួរឱ្យភ្ញាក់ផ្អើល វាមិនត្រឹមជាអ្វីដែលគេរំពឹងស្មានដល់ទាំងស្រុងនោះទេ។ សញ្ញានៃទឹកសាបមួយនេះបានបង្ហាញឱ្យដឹងដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ មិនមាននរណាម្នាក់សង្ស័យថា អាងស្តុកទឹកសាបដ៏ធំដែលបានជាប់នៅក្នុងថ្មប៉ប្រះទឹកមួយនេះប្រហែលជាហូរកាត់ស្ទើរពាសពេញតំបន់ភាគឦសានអាមេរិកនោះទេ។

ភូគព្ភវិទូសមុទ្រលោក Chole Gustafson មកពីសាកលវិទ្យាល័យ Columbia University បាននិយាយថា "យើងបានដឹងថា មានទឹកសាបនៅខាងក្រោមនោះក្នុងតំបន់ដាច់ស្រយាល ប៉ុន្តែយើងមិនដឹងវិសាលភាព ឬ ទំហំរបស់វានោះទេ"៕

adverise with khmeread